ស្វែងយល់អំពីសារធាតុខ្លាញ់នៅក្នុងរបបអាហារឱ្យបានត្រឹមត្រូវដែល ជំហានដំបូងដើម្បីថែរក្សាសុខភាពសម្រាប់គ្រួសារទាំងមូល
- 2026-08-27 07:01:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្វែងយល់អំពីសារធាតុខ្លាញ់នៅក្នុងរបបអាហារឱ្យបានត្រឹមត្រូវដែល ជំហានដំបូងដើម្បីថែរក្សាសុខភាពសម្រាប់គ្រួសារទាំងមូល
ចន្លោះមិនឃើញ
មនុស្សជាច្រើនជ្រើសរើសការកាត់សារធាតុខ្លាញ់ឱ្យបានច្រើនបំផុតចេញពីរបបអាហារ ដោយយល់ច្រឡំថា ខ្លាញ់មិនល្អសម្រាប់សុខភាពឡើយ។ ជាក់ស្តែង ខ្លាញ់មានតួនាទីយ៉ាងសំខាន់សម្រាប់រាងកាយ។ នៅក្នុងសម័យវិទ្យាសាស្ត្រទំនើបបានណែនាំថា មិនគួរកាត់ផ្តាច់ខ្លាញ់ទាំងស្រុងក្នុងរបបអាហារនោះឡើយ ជំនួសមកវិញ គួរជ្រើសរើសប្រភេទខ្លាញ់ណាដែលមានសារៈប្រយោជន៍សម្រាប់រាងកាយ។
ស្វែងយល់អំពីខ្លាញ់ឱ្យបានត្រឹមត្រូវ
ខ្លាញ់ គឺជាសារធាតុចិញ្ចឹមចាំបាច់មួយក្នុងចំណោមក្រុមសារធាតុចិញ្ចឹមសំខាន់ទាំង ៤ ដែលរាងកាយត្រូវការជារៀងរាល់ថ្ងៃ។ មិនត្រឹមតែផ្តល់ថាមពលដល់រាងកាយប៉ុណ្ណោះទេ ខ្លាញ់ក៏ចូលរួមក្នុងការបង្កើតភ្នាសកោសិកា និងជួយឱ្យរាងកាយស្រូបយកវីតាមីនដែលរលាយក្នុងខ្លាញ់ រួមមាន វីតាមីន A, D, E និង K ផងដែរ។ យោងតាមវិទ្យាស្ថានសុខភាពជាតិសហរដ្ឋអាមេរិក (NIH) ការខ្វះសារធាតុខ្លាញ់ក្នុងរយៈពេលយូរ អាចធ្វើឱ្យសមត្ថភាពស្រូបយកវីតាមីនខាងលើថយចុះ ដែលអាចប៉ះពាល់ដល់សុខភាពភ្នែក ស្បែក និងសក់ មុខងារប្រព័ន្ធភាពស៊ាំ ព្រមទាំងធ្វើឱ្យរាងកាយងាយនឹងនឿយហត់ និងឈឺថ្កាត់ផងដែរ។
ប្រភេទខ្លាញ់ដែលមាននៅក្នុងរបបអាហារប្រចាំថ្ងៃ អាចមានឥទ្ធិពលលើកម្រិតកូឡេស្តេរ៉ូលក្នុងរាងកាយ។ កូឡេស្តេរ៉ូល គឺជាសមាសធាតុមួយដែលស្ថិតក្នុងក្រុមលីពីត (ខ្លាញ់) ដែលរាងកាយត្រូវការ ដែលត្រូវបានផលិត ដោយថ្លើម និងស្រូបយកពីអាហារផងដែរ។ ដូច្នេះ ការជ្រើសរើសប្រភពខ្លាញ់ឱ្យបានត្រឹមត្រូវ ក៏ជាវិធីមួយដែលអាចជួយគ្រប់គ្រងកម្រិតកូឡេស្តេរ៉ូល និងការពារសុខភាពបេះដូងផងដែរ។
តាមការពិត ដោយផ្អែកលើរចនាសម្ព័ន្ធ ជាទូទៅខ្លាញ់ត្រូវបានបែងចែកជា ២ ក្រុមសំខាន់ៗ គឺ ខ្លាញ់ឆ្អែត និងខ្លាញ់មិនឆ្អែត។ ក្នុងចំណោមនោះ ខ្លាញ់ឆ្អែតគួរតែកាត់បន្ថយ ព្រោះអាចធ្វើឱ្យកម្រិតកូឡេស្តេរ៉ូលអាក្រក់ (LDL) កើនឡើង និងបង្កើនហានិភ័យនៃការកើតជំងឺបេះដូង និងស្ទះសរសៃឈាម។ ផ្ទុយទៅវិញ ខ្លាញ់មិនឆ្អែតត្រូវបានណែនាំឱ្យផ្តល់អាទិភាពនៅក្នុងរបបអាហារប្រចាំថ្ងៃ ដើម្បីជួយការពារសុខភាពបេះដូង។
ក្នុងចំណោមក្រុមខ្លាញ់មិនឆ្អែត Omega 3 និង Omega 6 គឺជាអាស៊ីតខ្លាញ់ចាំបាច់ ដែលមានតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសុខភាពបេះដូង។ ទោះជាយ៉ាងណាក៏ដោយ រាងកាយមិនអាចសំយោគអាស៊ីតខ្លាញ់ទាំងពីរនេះដោយខ្លួនឯងបានទេ ដូច្នេះចាំបាច់ត្រូវទទួលបានអាស៊ីតខ្លាញ់ទាំងពីរនេះតាមរយៈអាហារប្រចាំថ្ងៃ។
ដូច្នេះហើយ ទើបអង្គការសុខភាពពិភពលោក (WHO) ណែនាំថា មិនគួរលុបបំបាត់សារធាតុខ្លាញ់ចេញពីរបបអាហារទាំងស្រុងនោះទេ ប៉ុន្តែគួរជ្រើសរើសប្រភពខ្លាញ់ឱ្យបានត្រឹមត្រូវ ដើម្បីបំពេញតម្រូវការរបស់រាងកាយ និងជួយថែរក្សាសុខភាពបេះដូង។
**ប្រេងបន្លែ ដែលជាប្រភពខ្លាញ់ដែលល្អសម្រាប់សុខភាព**
ប្រេងបន្លែ គឺជាប្រភពខ្លាញ់ដែលល្អសម្រាប់សុខភាព ដែលត្រូវបានណែនាំ ដោយសារតែវាមិនមានកូឡេស្តេរ៉ូល និងសម្បូរទៅដោយសារធាតុខ្លាញ់មិនឆ្អែត។ យោងតាមសមាគមបេះដូងអាមេរិក ប្រេងបន្លែមួយចំនួនត្រូវបានចាត់ទុកថាជាជម្រើសល្អសម្រាប់សុខភាព ជាពិសេសសុខភាពបេះដូង រួមមាន ប្រេងឆាសណ្តែកសៀង ប្រេងកន្ទក់ និងប្រេងផ្កាឈូករ័ត្ន។ ដោយសារតែ ប្រេងឆាសណ្តែកសៀងសម្បូរទៅដោយ Omega 3-6-9 ប្រេងកន្ទក់មានផ្ទុកសារធាតុ Gamma-Oryzanol និង Phytosterols ដែលជួយកាត់បន្ថយការស្រូបយកកូឡេស្តេរ៉ូលពីអាហារ ខណៈប្រេងផ្កាឈូករ័ត្នសម្បូរទៅដោយវីតាមីន E ធម្មជាតិ ដែលមានតួនាទីជួយប្រឆាំងអុកស៊ីតកម្ម។
បេះដូងដែលមានសុខភាពល្អ ចាប់ផ្តើមពីការជ្រើសរើសដែលត្រឹមត្រូវជារៀងរាល់ថ្ងៃ។ ការយល់ដឹងអំពីខ្លាញ់ ការជ្រើសរើសប្រភេទប្រេងឆាដែលសមស្រប និងការរក្សារបបអាហារដែលមានតុល្យភាព គឺជាជំហានសាមញ្ញៗដែលជួយឱ្យគ្រួសារទាំងមូលថែរក្សាសុខភាពបានក្នុងរយៈពេលវែង។