បើ​ឡាន​​អ្នក​ឧស្សាហ៍​ធំ​ក្លិន អាច​​មើល​មូលហេតុ​ទាំង​នេះ

  • 2018-03-29 03:46:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ចាស់ ឬ​ថ្មី អាច​បង្ក​ជា​ក្លិន ក្រោយ​ប្រើ​មួយ​រយៈ គ្រាន់​តែ​តិច ឬ​ច្រើន អាស្រ័យ​លើ​សកម្មភាព​មនុស្ស តែ​មួយ​ផ្នែក​ទៀត​ក៏​មាន​ជាប់​ពាក់ព័ន្ធ​នឹង​សត្វ​ល្អិត​ផង​ដែរ​។ 

១. ស្វែងរក​ប្រភព​ក្លិន​

អ្នក​គួរ​ពិនិត្យ​មើល​ក្រឡុកក្រលៀត ដែល​ងាយស្រួល​នឹង​វត្ថុ​ធ្លាក់​ចូល ដូចជា​ក្រោម​កៅអី​ជាដើម។ ក្រោយ​អ្នក​ប្រទះ​ឃើញ ប្រញាប់​យក​ចេញ រួច​បើកទ្វារ​ចោល​មួយ​ស្របក់ ដើម្បី​បន្ថយ​កម្រិត​ក្លិន​។ 

២. សម្អាត​កម្រាល​ក្រោម​

កម្រាល​ខាងក្រោម ឬ​ក្រណាត់​ស្រោប​កៅអី ងាយស្រួល​ជាប់​ទុំ​ក្លិន​ណាស់​។ អ្នក​អាច​ប្រើ​ឧបករណ៍​បូម​ធូលី ធ្វើការ​សម្អាត ករណី​មិន​ឃើញ​ធាតុ​បង្ក​ផ្សេង​។ 

៣. ក្លិន​បារី

បើ​អ្នក​ជក់​បារី ឬ​អ្នក​រួម​ដំណើរ​ជក់​បារី នេះ​បាន​បន្សល់​ផេះ ក៏​ដូចជា​ផ្សែង​ទុំ​ជាប់​នឹង​សមាសធាតុ​ក្នុង​រថយន្ត​។ អ្នក​គួរ​ប្រើ Spray សូលុយស្យុង (Deodorizer) បាញ់​ក្បែរ ឬ​ចូល​ក្នុង ម្ដុំ​កន្លែង​បញ្ចេញ​ខ្យល់​សំណើម​របស់​ម៉ាស៊ីន​ត្រជាក់​។ ម្យ៉ាងទៀត គួរ​បើកទ្វារ​បង្អួច ទាំងអស់ ដើម្បី​ឲ្យ​ខ្យល់​ចេញ​ចូល​។ 

គួរ​ដឹង​ផង​ដែរ កម្ទេច​ផេះ អាច​នៅ​សល់​ជាប់​នឹង​កម្រាល​ក្រោម ឬ​សមាសធាតុ​ខាងក្រៅ​ផ្សេង​ទៀត ដូច្នេះ​គួរ​ជូត​សម្អាត​។ បើ​អ្នក​ជក់​បារី រាល់​ពេល​បើកបរ គួរ​ប្រាកដ​ថា​កម្ទេច​ផេះ ត្រូវ​បាន​សម្អាត​ឲ្យ​បាន​ទៀង​ទាត់​។ 

៤. ក្លិន​ពុល​រថយន្ត

ក្មេងៗ​ពុល​រថយន្ត ប្រហែល​ជា​អាច​មាន​កម្អួត ដូច្នេះ​អ្នក​គួរ​ធ្វើ​ការ​សម្អាត​មាន​លក្ខណៈ​ស៊ី​ជម្រៅ ដោយ​ជូត​សម្អាត រួច​ប្រើ​ឧបករណ៍​បូម​ធូលី ដើម្បី​ប្រាកដ​ថា កាកសំណល់​មិន​ទុំ​ជាប់​។ 

៥. កាក​សំណល់​ផ្សិត

សំណើម​លើ​កម្រាល ឬ​ក្រណាត់​ស្រោប​កៅអី​រថយន្ត​អាច​បង្ក​ជា​ផ្សិត បង្កើត​ជា​ក្លិន​មិន​ល្អ​។ អ្នក​គួរ​ប្រើ​ឧបករណ៍​បូម​ធូលី ឬ​ម៉ាស៊ីន​ផ្លុំ​សក់ ធ្វើការ​សម្អាត ក៏​ដូចជា​សំងួត​។ 

៦. ក្លិន​ម៉ាស៊ីន​ត្រជាក់

ប្រភព​ក្លិន​មួយ​ទៀត ក៏​អាច​បណ្ដាល​មក​ពី​ប្រព័ន្ធ​ម៉ាស៊ីន​ត្រជាក់​ផង​ដែរ​។ អ្នក​គួរ​ពិនិត្យ​មើល​កម្រាល​ខាងក្រោម​ក្បែរ​ម៉ាស៊ីន​ត្រជាក់ បើក​ចេញ នឹង​ធ្វើការ​សម្អាត និង​សម្ងួត​៕

-->ឱកាសការងារនៅ Sabay៖

  • Sabay ត្រូវការរើស Marketing Consultant។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/j3UhbY
  • Sabay ត្រូវការរើស 5 Corporate Sales Executives ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/iTqDWW
  • Sabay ត្រូវការរើស Accounting Manager ។ បើមានចំណាប់អារម្មណ៍ដាក់ CV មក hr@sabay.com ឬចូលទៅកាន់ https://goo.gl/AsCd4N

ប្រភព៖ https://blog.nationwide.com/get-rid-of-car-smells/

ប្រភព៖ blog.nationwide   ប្រែ​សម្រួល៖ ប៊ុនធឿន