ស្រាយ​​ឲ្យ​អស់​សង្ស័យ ហេតុអ្វីឈីប Apple តែង​ដើរ​លឿន​ជាង​ឈីប​ Qualcomm សឹង​គ្រប់​ជំនាន់​ (មាន​វីដេអូ)

  • 2018-03-29 03:12:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​ដែល​និយម​តាមដាន​ព័ត៌មាន​បច្ចេកវិទ្យា ប្រាកដ​ជា​ដឹង​ពី​ប្រភេទ​ឈីប​ របស់ iPhone គឺឈីប​ស៊េរី A និង​ ឈីប​របស់ Qualcomm ប្រភេទ Snapdragon ដែល​ភាគ​ច្រើន​បំពាក់​លើ Smartphone ប្រើ Android ដូចជា Samsung, LG និង Sony ជាដើម។ ប៉ុន្តែ​ធ្លាប់​ឆ្ងល់​ទេ​ ហេតុអ្វី​បាន​ជា​ឈីប​របស់​ Apple តែង​តែ​លឿន​ជាង​ឈីប​របស់​ Qualcomm សឹង​គ្រប់​ជំនាន់​ដូច្នេះ?

ពាក់ព័ន្ធ​នឹង​ចម្ងល់​នេះ លោក Gary Sims អ្នក​ជំនាញ​ពី AndroidAuthority បាន​ពន្យល់​បង្ហាញ​ដល់​អ្នក​ទស្សនា​ពី​ភាព​ខុស​គ្នា​នៃ​ដំណើរការ​របស់​ឈីប​តាំង​ពី​ការ​ចាប់​ផ្ដើម​ផលិត រហូត​ទាល់​តែ​ឈីប​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើប្រាស់​យ៉ាង​ដូច្នេះ​ថា៖

  • ឈីប​ស៊េរី A​ របស់ Apple បាន​ហក់​ចូល​ប្រឡូក​ក្នុង​បច្ចេកវិទ្យា 64 bits មុន​ ឈីប Snapdragon របស់​ Qualcomm ដល់​ទៅ​១ឆ្នាំ។ ដូច្នេះ​ហើយ Apple នៅ​តែ​មាន​ប្រៀប​ក្នុង​ការ​អភិវឌ្ឍ​លើ​ឈីប​ស៊េរី A ដោយ Qualcomm មិន​ងាយ​នឹង​តាម​ទាន់​ឡើយ។
  • ឈីប​ស៊េរី A​ របស់ Apple គឺ​ធ្វើ​ឡើង​សម្រាប់​តែ iDevice តែ​ប៉ុណ្ណោះ ដែល​សឹង​តែ​ជា iPhone ទាំង​អស់​ទៅហើយ (មាន​ខ្លះ​បំពាក់​លើ iPod និង ឈីប A8 បំពាក់​លើ HomePod)។ ដូច្នេះ​ហើយ ការស្រាវជ្រាវ និងអភិវឌ្ឍ (R&D) ​​លើ​ឈីប​ស៊េរី A មាន​ភាព​ស្អិតល្មួតរវាងឈីប និងផលិតផល​ ដែល​ធ្វើ​បាន​សឹង​ល្អ​ឥត​ខ្ចោះតែម្ដង។ បើឈីប Snapdragon របស់​ Qualcomm ​វិញ​ត្រូវ​បាន​ដាក់​លក់​ឲ្យ​ក្រុម​ហ៊ុន​ច្រើន​ ជាហេតុ​ឲ្យ​ខាង​ R&D មិន​អាច​ធានា​លើ​ភាព​ស៊ី​គ្នា​រវាង​ផលិត​ផល​ និង​ឈីប​របស់​ខ្លួន​ឡើយ។​
  • កត្តា​សំខាន់​មួយ​ទៀត​ដែល​នាំ​ឲ្យ ឈីប​ស៊េរី A​ របស់ Apple ដំណើរការ​បាន​លឿន​ទាន់​ចិត្ត​នោះ​គឺ ការ​ប្រើប្រាស់​សារធាតុ Silicon យ៉ាង​ច្រើន​លើស​លប់​ដែល​អាច​ឲ្យ​ឈីប​ដំណើរការ​បាន​យ៉ាង​ប្រសើរ ដោយ​សារ​ Silicon ដើរតួ​ជា Insulator (ផ្ដាច់​ចរន្ត) ផងនិង​ជា Seminconductor (ចម្លង​ចរន្ត)​ផង។

សូម​បញ្ជាក់​ថា Silicon ជា​សារធាតុ​ដែល​មាន​តម្លៃ​ថ្លៃ ជា​ហេតុ​ធ្វើ​ឲ្យ Qualcomm មិន​អាច​ប្រថុយ​ដាក់​សារធាតុ​ច្រើន​ដូច Apple ឡើយ ដោយ​ហេតុ​ថា Apple មិន​ខ្វល់​ពី​តម្លៃ​នៃ​ការ​ផលិត​ឈីប​ឡើយ ដោយ​ហេតុ​តែ​ខ្លួន​ធ្វើ​សម្រាប់​តែ​ផលិតផល​របស់​ខ្លួន​ឯងប៉ុណ្ណោះ ខុស​ពី Qualcomm ដែល​ធ្វើ​សម្រាប់​លក់​ឲ្យ​ក្រុមហ៊ុន​ដទៃ។

  • Cache Memory គឺជា Immediate Memory ដែល​នៅ​ជាប់​នឹង CPU តែម្ដង ហើយ​មាន​បែង​ចែក​ជា Cache L1, L2 និង L3។ ដោយ​ហេតុ​ថា​ Qualcomm ត្រូវ​គិត​លើ​ផល​ចំណេញ​ជាមុន ឈីប​របស់​ខ្លួន​ភាគ​ច្រើន​មិន​បាន​បំពាក់​ Cache Memory ដែល​ធំ​ផុត​លេខ​នោះ​ទេ។ ក្នុង​ចំណុច​នេះ Apple បាន​បំពាក់ Cache Memory យ៉ាង​ធំ​ៗ​តែ​ម្ដង​តួយ៉ាង​ដូចជា​ឈីប A11 Bionic ស៊េរី​ចុង​ក្រោយ​ដែល​មាន​លើ iPhone 8, iPhone 8 Plus និង iPhone X នោះ​មាន Cache L2 ដល់​ទៅ​ ៨ MB ជា​ហេតុ​ធ្វើ​ឲ្យ​ដំណើរការ​វា​លឿន​ខ្លាំង ដែល Snapdragon 845 ចុង​ក្រោយ​របស់ Qualcomm នៅ​តែ​មិន​អាច​ស៊ី​ដាច់​វា​បាន ដោយ​មាន​ Cache Memory សរុប​តែ ៥ MB ប៉ុណ្ណោះ។

ខាង​ក្រោម​នេះ​ជា​វីដេអូ​ពន្យល់​លម្អិត​ពី​កត្តា​ដែល​នាំ​ឲ្យ​ឈីប Apple លឿន​ជាង Qualcomm៖

ចុចអាន៖

ប្រភព៖ YouTube   ប្រែ​សម្រួល៖ ផាត សុវត្ថិ