ចង់បានលាភសំណាង មាសប្រាក់ហូរចូល កុំរំលងរូបគំនូរហុងស៊ុយ ទាំង ៩ នេះ
- 2018-03-30 03:22:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់បានលាភសំណាង មាសប្រាក់ហូរចូល កុំរំលងរូបគំនូរហុងស៊ុយ ទាំង ៩ នេះ
ចន្លោះមិនឃើញ
ថ្ងៃនេះ កញ្ញា សូមនិយាយពីការជ្រើសរើសរូបភាពដើម្បីតុបតែងផ្ទះ ដែលតាមក្បួនហុងស៊ុយ ការជ្រើសរើសរូបភាពនេះគឺអាចផ្ដល់ទាំងប្រយោជន៍ មង្គល និងអពមង្គល ដល់ម្ចាស់ផ្ទះ និងសមាជិកគ្រួសារទាំងមូល។ ដូច្នេះសម្រាប់អ្នកមានជំនឿ និងចង់ដឹងអំពីការជ្រើសរើសរូបភាពតាំងផ្ទះយ៉ាងណាឲ្យទទួលបានភាពស្រស់ស្អាតផង និងសិរីមង្គល មាសប្រាក់ហូរហៀរចូលផ្ទះផង សូមជ្រើសរើសរូបភាព ឬរូបគំនូរដូចបង្ហាញខាងក្រោម៖
១. រូបទឹកជ្រោះ
រូបទឹកជ្រោះត្រូវបានចាត់ទុកជារូបតំណាងក្ដីសុខ ក្ដីចម្រើនហូរចូលផ្ទះ។ រូបភាពមានទេសភាព ទឹកជ្រោះ ឬសមុទ្របែបនេះ គួរតាំងនៅបន្ទប់ទទួលភ្ញៀវ ប៉ុន្តែមិនគួរដាក់តាំងក្នុងបន្ទប់ទឹក បន្ទប់គេង ឬបន្ទប់ធ្វើការឡើយ។
២. រូបភាពទន្លេ ឬសមុទ្រ
ទន្លេគឺជារូបភាពដែលបណ្ដាលជោគលាភមកចូលក្នុងផ្ទះបានយ៉ាងល្អ។ អ្វីដែលសំខាន់ រូបភាពទន្លេ ឬសមុទ្រនោះត្រូវមានលក្ខណៈហូរចូលមកខាងក្នុងផ្ទះ ទើបចាត់ទុកថាជាសិរីមង្គល ប៉ុន្តែបើដាក់តាំងឲ្យមើលទៅឃើញក្រសែទឹកហូរចេញទៅក្រៅផ្ទះ នោះនឹងតំណាងឲ្យការបង្ហូរលាភសំណាងចេញទៅខាងក្រៅផ្ទះវិញ។
៣. រូបភាពព្រះអាទិត្យរះ ឬព្រះច័ន្ទ
រូបភាពទេសភាពដែលមានបង្កប់ដួងព្រះអាទិត្យ ត្រូវបានចាត់ទុកថាជារូបភាពមង្គល ជាពិសេសរូបភាពពេលថ្ងៃរះដែលមានព្រះអាទិត្យរះឡើងផុតជើងមេឃ ដែលតំណាងឲ្យភាពគង់វង្ស ស្ងប់សុខ និងជីវិតដែលពោរពេញដោយក្ដីសង្ឃឹម និងភាពស្វាហាប់។ ចំណែករូបដែលមានដួងច័ន្ទ គឺសម្រាប់ដាក់តាំងក្នុងបន្ទប់គេងតែប៉ុណ្ណោះ ដែលមានន័យថាដើម្បីឲ្យមានទំនាក់ទំនងស្នេហាល្អ ហើយបើផ្ទះណាមានកូនក្រមុំ នឹងអាចទទួលបានកូនប្រសាល្អ ផ្ដល់ភាពត្រជាក់ត្រជំ និងរឿងល្អៗចូលផ្ទះ។
៤. រូបសេះ ៨ក្បាល កំពុងរត់
រូបសេះរត់ត្រូវបាននិយមប្រើសម្រាប់អ្នកមានជំនួញ រកស៊ី ដែលរូបនេះគឺតំណាងឲ្យវណ្ណៈអភិជន ភាពសម្បូរសប្បាយ និងតំណាងឲ្យភាពរហ័សរហូន វាងវៃ ដែលធ្វើឲ្យមុខជំនួញអាចទទួលបានជោគជ័យកាន់តែរហ័សដូចជាសេះរត់នេះដែរ។
៥. រូបត្រីចម្រុះពណ៌
រូបភាពដែលមានត្រីពណ៌ផ្សេងៗគឺតំណាងឲ្យភាពត្រជាក់ត្រជំ សុខដុមក្នុងផ្ទះ ដែលធ្វើឲ្យសមាជិកម្នាក់ៗមានអារម្មណ៍ស្រស់ថ្លា ក្នុងការបំពេញការងារ និងមុខរបររកស៊ីផ្សេងៗកាន់តែល្អ។ ចំនួនត្រីដែលល្អគួរតែមាន ៦ក្បាល ៨ក្បាល ឬ៩ក្បាល។
៦. រូបទេសភាពភ្នំ
រូបភ្នំត្រូវបានជឿថាតំណាងឲ្យភាពគង់វង្ស សុខ សុវត្ថិភាពនៅក្នុងផ្ទះ។ រូបភាពភ្នំទាំងរដូវក្ដៅ និងរដូវរងាសុទ្ធសឹងតែចាត់ទុកថាល្អ លើកលែងតែរូបភ្នំភ្លើង។ កន្លែងដែលគួរដាក់តាំងរូបភ្នំគួរតែនៅក្នុងបន្ទប់ធ្វើការ ឬជញ្ជាំងពីក្រោយតុធ្វើការ។
៧. រូបដើមឈើ
រូបដើមឈើគឺជាសញ្ញានៃភាពរីកចម្រើន និងភាពរស់រវើក ដែលបណ្ដាលឲ្យមានភាពត្រជាក់ត្រជំ និងជោគលាភ។
៨. រូបសួនផ្កា ឬស្លឹកឈើ
ផ្កាគឺជាអត្តសញ្ញាណនៃក្ដីសុខ ស្រស់ថ្លា និងក្ដីស្រឡាញ់ ដែលត្រូវបានចាត់ទុកជារូបភាពល្អសម្រាប់ដាក់តាំង។ អ្វីដែលសំខាន់ ផ្កា ឬស្លឹកឈើក្នុងរូបភាពគឺមិនគួរឲ្យមានភាពស្អេកស្កះខ្លាំងពេក ហើយពុំគួររើសរូបដែលមានរូបដើមឈើមានវល្លិ៍ព័ទ្ធទេ ព្រោះជារូបអពមង្គល អាចបង្កការរំខានដល់មុខជំនួញ និងការរកលុយរបស់អ្នក។
៩. រូបសំពៅ
អត្ថន័យតាមប្រពៃណីចិន ជឿថាសំពៅគឺជារបស់មង្គល ដែលមានទំនាក់ទំនងជាមួយការជួញដូរ និងភាពជោគជ័យ។ ហាងមានដាក់តាំងរូបនេះ នឹងជួយឲ្យការលក់ដូរកាន់តែរលូន គ្មានឧបសគ្គ។ ចំពោះការដាក់តាំង គឺគេនិយមដាក់នៅទិសខាងកើត ឬទិសអាគ្នេយ៍ ដើម្បីបន្ថែមហុងស៊ុយឲ្យកាន់តែប្រសើរ ៕
ចុចអាន៖