Rolls-Royce អភិវឌ្ឍ​រថយន្ត​ច្នៃ​ពិសេស​មាន​តែ ៥៥ គ្រឿង​ប៉ុណ្ណោះ

  • 2018-03-30 23:59:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ជា​ការ​បង្ហាញ​ឲ្យ​ឃើញ​ពី​ភាព​ប្រណីត​​ពិតៗ រថយន្ត Rolls-Royce បញ្ចេញ​នូវ​សំណុំ​រថយន្ត​ម៉ូដែល Wraith Luminary Collection ក្នុងចំនួន​មាន​កំណត់​ ត្រឹមតែ 55 គ្រឿង​ប៉ុណ្ណោះ។ រថយន្ត​ទាំងនេះ​​នឹង​ស្ថិត​ក្នុង​ចំណោម​ស្នាដៃឯក​បែប Bespoke ផ្ដាច់​មុខ ដែលអាច​ក្លាយជា​វត្ថុ​សម្រាប់​ប្រមូលទុកបាន ដែល​រថយន្ត​សំណុំ​ទាំងអស់នេះ​ត្រូវ​បាន​នឹក​ច្នៃ​ដោយ​ក្រុមការងារ​រចនា​ Bespoke របស់ Rolls-Royce ហើយ​ត្រូវ​បាន​ប្រមូលទុក​ដោយ​អ្នក​ស្រលាញ៉​វត្ថុ​ប្រណីតពិតៗ​ទូទាំងពិភព​លោក។

នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​រថយន្ត Rolls-Royce លោក Torsten Müller-Ötvös បាន​ថ្លែងថា រថយន្ត Wraith Luminary គឺជា​សំណុំ​រថយន្ត​ដ៏​ស្រស់​ស្អាត​អស្ចារ្យ។ រថយន្ត​នេះ​តំណាង​ឲ្យ​ម៉ាក​យីហោ​ Rolls-Royce នា​សម័យ​ទំនើប ដែល​តែង​តែ​វិវត្ត​ទៅមុខ ត្រួស​ត្រាយផ្លូវ ហើយ​ជា​ម៉ាក​យីហោ​កំពូល​សម្រាប់​ទំនិញ​ប្រណីត​ផលិត​ដោយ​ដៃ។ នេះ​ជា​រថយន្ត ដែល​សាទរ​ដល់​បុគ្គល​មាន​ចក្ខុវិស័យ​ ដែល​​មាន​ភាព លេចធ្លោ​នៅ​ក្នុង​ជំនាញ​របស់​ខ្លួន។

រថយន្ត​ម៉ូដែល Wraith Luminary Collection៖

  • នេះជា​សំណុំ​រថយន្ត Rolls-Royce ពិសេស​ដែល​​ចំនួន​មាន​កំណត់ត្រឹមតែ 55 គ្រឿង​ប៉ុណ្ណោះ
  • ដំបូល​ផ្កាយបែប​​​ទេពច្យុត​ដែលមាន​ដំបូងគេ​
  • ការ​ប្រើ​លើក​ដំបូង​នូវ​ការ​ប្រើ​បន្ទះ​ឈើ​ដែល​​មានបញ្ចេញពន្លឺ​
  • សរ​សៃដែកថែបត្បាញ​ដោយដៃ​​ដែល​បំពាក់​នៅ​ផ្នែក​ខាង​ក្នុង​រថយន្ត​
  • ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​ក្នុងពិភព​លោក​​នូវ​ទឹក​ថ្នៃ​ពណ៌ប្រផេះ​ភ្លឺ​។ ពណ៌ប្រផេះ​ក្រាស​ជាមួយនឹង​ពណ៌​ទង់​ដែង

ប្រភព៖ rolls-roycemotorcars   ប្រែ​សម្រួល៖ ប៊ុណ្ណារ៉ា