ហេតុអ្វីបានជាមនុស្សស្រីមានក្លិនក្រអូបជាប់មកពីធម្មជាតិ?
- 2018-04-01 05:08:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុអ្វីបានជាមនុស្សស្រីមានក្លិនក្រអូបជាប់មកពីធម្មជាតិ?
ចន្លោះមិនឃើញ
ក្រុមអ្នកស្រាវជ្រាវរបស់ប្រទេសជប៉ុន Rohto Pharmaceutical បានបង្ហាញថា ស្រ្តីមានក្លិនក្រអូបជាប់ប្រាណពីធម្មជាតិ ហើយក្លិននេះនឹងថយបន្តិចម្តងៗ នៅពេលមានវ័យកាន់តែច្រើន។
សារធាតុដែលធ្វើឲ្យមនុស្សស្រីមានក្លិនក្រអូបពីធម្មជាតិនោះឈ្មោះថា Lactone C10 និង C11 គឺជាសារធាតុប្រេងរបស់ផ្លែប៉ែស (oily peach) ដែលធ្វើឲ្យមនុស្សស្រីមាន "ក្លិនផ្អែមក្រអូប"។ ក្លិននេះនឹងមាននៅលើខ្លួនមនុស្សស្រីចាប់ពីវ័យជំទង់ និង វ័យជាង២០ឆ្នាំ ហើយវានឹងថយចុះបន្តិចម្តងៗចាប់ពីអាយុ៣០ឆ្នាំឡើងទៅ។
ក្រុមអ្នកស្រាវជ្រាវខាងលើបានធ្វើការស្ទង់មតិមួយ ដោយបានជ្រើសយកមនុស្សស្រី ៥០០ នាក់ ចាប់ពីវ័យជំទង់ ដល់ ៥៩ឆ្នាំ ឲ្យផ្អាប់ខោអាវមួយកំផ្លេ២៤ម៉ោងដូចគ្នា បន្ទាប់ពីពួកគេងូតទឹករួច។ បន្ទាប់មក ក្រុមអ្នកស្រាវជ្រាវទាំងនោះប្រមូលសំលៀកបំពាក់នោះមកវិញ ហើយចងភ្នែកខ្លួនឯង និង បានហិតក្លិន។ ក្លិនទាំងនោះមានទាំងជូរ និង ផ្អែម។ ក្លិនផ្អែមក្រអូប ជាលទ្ធផល នៃបរិមាណខ្ពស់របស់សារធាតុ Lactone C10 និង C11 ដែលមាននៅលើអ្នកចូលរួមវ័យជំទង់ និង អាយុរង្វង់២០ឆ្នាំ។
ក្រុមអ្នកស្រាវជ្រាវខាងលើក៏បានបន្ថែមថា ក្លិនក្រអូបនៃ Lactone C10 និង C11 មានភាពទាក់ទាញខ្លាំងទៅលើក្រុមមនុស្សដែលមានភេទផ្ទុយគ្នា ព្រោះវារំញោច អ័រម៉ូនតេស្តេរ៉ូន របស់បុរសឲ្យកើនកម្រិតខ្ពស់៕