តោះ! ស្អែកទៅពិព័រណ៍បច្ចេកវិទ្យាទាំងអស់គ្នា
- 2014-11-13 16:41:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះ! ស្អែកទៅពិព័រណ៍បច្ចេកវិទ្យាទាំងអស់គ្នា
ចន្លោះមិនឃើញ
ស្អែកនេះ ព្រឹត្តិការណ៍ពិព័រណ៍បច្ចេកវិទ្យា អេឡិចត្រូនិក និងទូរគមនាគមន៍ដ៏ធំបំផុត ITET 2014 នឹងបើកសម្ពោធជាផ្លូវការ ដែលមានការតាំងបង្ហាញផលិតផលបច្ចេកវិទ្យា និងសេវាកម្មដ៏សំបូរបែបពីបណ្ដាក្រុមហ៊ុនបច្ចេកវិទ្យាជាង ៤០ ទាំងក្នុងស្រុកនិងក្រៅស្រុក។
ក្នុងកម្មវិធីដ៏សំខាន់នេះ ប្រិយមិត្តក្រៅពីអាចទស្សនាផលិតផលនិងសេវាកម្មនានាដែលក្រុមហ៊ុនចូលរួមដាក់តាំងបង្ហាញ ប្រិយមិត្តក៏នឹងទទួលបានអារម្មណ៍រីករាយជាមួយការទស្សនាផ្ទាំងទស្សនីយភាពសិល្បៈសំដែង ជាពិសេសវត្តមានរបស់ក្រុមបេក្ខជននិងជយលាភី Hear My Song ដែលនឹងបង្កើតបរិយាកាសពិព័រណ៍ឲ្យមានភាពស្រស់ស្រាយនិងអធិកអធម។
ពិព័រណ៍បច្ចេកវិទ្យាព័ត៌មាន អេឡិចត្រូនិកនិងទូរគមនាគមន៍អន្តរជាតិ នឹងរៀបចំរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ ១៦ វិច្ឆិកា ២០១៤ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ។ កម្មវិធីពិព័រណ៍នេះ មានការចូលរួមពីក្រុមហ៊ុនបច្ចេកវិទ្យាជាង ៤០ ដែលប្រិយមិត្តអាចចូលទស្សនាដោយសេរី និងអាចចូលរួមលេងល្បែងកម្សាន្តដើម្បីឈ្នះរង្វាន់ជាច្រើនទៀត។
អីចឹង កុំភ្លេចណាស្អែកនេះ ទៅទស្សនាពិព័រណ៍បច្ចេកវិទ្យាដ៏ធំបំផុតប្រចាំឆ្នាំ ITET 2014 បានទាំងចំណេះ អារម្មណ៍រីករាយ និងរង្វាន់ទៀត។
អត្ថបទ៖ ប៊ុណ្ណារ៉ា