ឡើងកប់! កីឡាករ​បាល់ទាត់ ប៉ះ​តារា​បង្ហាញម៉ូដ​ បង្អួត​សម្រស់​ម្យ៉ាង​ម្នាក់​នៅ​ សូរិយា ម្សិលមិញ

  • 2018-04-02 08:45:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​បង្ហាញ​ម៉ូដល្បីៗ ឯម រាម ហង្ស សូរីយ៉ាន់ នីណា កីឡាករ​បាល់​ទាត់ ច្រឹង​ ពលរដ្ឋ បានប៉ះគ្នាក្នុង​​ការ​តាំង​ពិព័ណ៌​ Popular Brand Fair របស់ក្រុម​ហ៊ុន​ Watch​ Empire នៅ​ផ្សារទំនើបសូរិយាជាន់ផ្ទាល់ដី​ម្សិលមិញ។

អ្នក​ច្នៃ​ម៉ូដ​ល្បី ឯម​ រាម រៀប​រាប់​ទាំង​ទឹក​មុខ​ញញឹម​ញញែម​មក​កាន់ Sabay ម្សិលមិញ​ថា ទោះបី​អាយុ​លោក​រាង​ជ្រេ បន្តិច​មែន តែ​លោក​ពេញ​ចិត្ត​ម៉ូដ​ណា​ប្លែកៗ ហើ​យ​ស្រស់ អ៊ីចឹង​ថ្ងៃ​នេះ​លោក​បាន​ជ្រើស​រើស​ម៉ាក ​Nautica ពណ៌​ទឹកក្រូច​លាយ​លឿង។

លោក ឯម រាម ជាមួយ​ម៉ូដែល Nautica

ហង្ស សូរិយ៉ាន់ ដែល​និយម​លេច​មុខ​មិន​លស់​របស់​កម្មវិធី Watch Empire បាន​ឲ្យ​ដឹង​ថា កម្មវិធី​អី​ចោល​បាន តែ​កម្មវិធី របស់​ក្រុម​ហ៊ុន Watch Empire មិនងាយ​ចោល​ទេ៖ "ទោះបី​ជា​ប៉ុណ្ណា ក៏​ឆ្លៀត​មក​ចូល​រួម​ដែរ បង ណាមួយថ្ងៃ​នេះ មាន​ម៉ូដ​ថ្មីៗ ផងចឹង​រំលង​ម៉េច​បាន"។ សូរិយ៉ាន់ បន្ថែម។

តារា​បង្ហាញម៉ូដ ហង្ស សូរីយ៉ាន់ ជាមួយ​ម៉ូដែល Ice-Watch

មិនខុស​គ្នា​ក្នុង​នាម​ជា​ទូតសុឆន្ទៈ​ឲ្យ​​ម៉ាក​​នាឡិកា​ Ice-Watch កីឡាករបាលទាត់ ច្រឹង ពលរដ្ឋ បាន​ឲ្យ​ដឹង​ថា មក​ដល់​ពេល​នេះ​លោក​មាន​ ៤​ម៉ូដ​ក្នុង​ខ្លួន​សម្រាប់​ផ្លាស់​ប្តូរ​ឲ្យ​ត្រូវ​នឹ​ង​កម្មវិធី​ ដែល​លោក​តែង​ចូលរួម។

"និយាយ​ទៅ​ ពាក់នាឡិកា​នេះ​តែង​លើក​សម្រស់ខ្ញុំ​មួយ​កម្រិត​ដែរ វា​មិន​ឡូយឆាយពេក តែ​ស្អាត ហើយ​ថ្លៃ​ថ្នូរ អ៊ីចឹង​ពេល​ចូលរួម​កម្មវិធី​អី​ក៏​ខ្ញុំ​មិន​ចោល​ដែរ​ អា​រឿង​នាឡិកាដៃ​ពាក់តាម​ខ្លួន​ហ្នឹង"។ ពលរដ្ឋ បញ្ជាក់​មក​កាន់​ក្រុម​ការងារ​ Sabay ម្សិលមិញ។

កីឡាករបាល់ទាត់ ច្រឹង ពលរដ្ឋ ជាមួយ​ម៉ូដែល Versus Versace

ភ្ញៀវ​ដែល​ដើរ​​កាត់ និង​មក​លេង​ផ្សារខាង​លើ មិន​ផុត​ពី​រឿង​ចោល​ភ្នែក ឬ ចូល​មក​មើលម៉ូដ​ថ្មីៗ ដែល​មាន​តាំង​បង្ហាញ​របស់​ក្រុម​ហ៊ុន​ Watch Empire កាល​ពី​ម្សិលមិញ​ឡើយ អ្វី​ដែល​ពិសេស​គឺ​មាន​ការ​បញ្ចុះ​តម្លៃ​ ចាប់​ពី​ ៣០% ទៅ ៤០​% លើ​ម៉ូដែល Ice Watch Versus Versace Nautica​ និង​ចាប់រង្វាន់បាននាឡិកា​ម៉ូដែល​ថ្មី ម៉ាក Ice Love 2018​ របស់ក្រុម​ហ៊ុន Watch Empire ទៀត​ផង៕

អត្ថបទ៖ ថា ម៉ាលីដា

អត្ថបទពេញនិយម