ការពិតទាំង ១០ អំពីមេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុន
- 2018-04-06 02:26:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការពិតទាំង ១០ អំពីមេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុន
ចន្លោះមិនឃើញ
ខាងក្រោមជាការពិតចំនួន ១០ ទាក់ទងនឹងលោក គីមជុងអ៊ុន មេដឹកនាំប្រទេសកូរ៉េខាងជើង ដែលលោកអ្នកអាចមិនធ្លាប់ដឹង៖
១. បើតាមប្រភពពីសហរដ្ឋអាមេរិក លោកមានថ្ងៃកំណើតចំថ្ងៃទី ៨ មករា ឆ្នាំ ១៩៨៤។ ទោះជាយ៉ាងណាក៏មានប្រភពខ្លះផ្សេងទៀត ថា លោកអាចកើតឆ្នាំ ១៩៨៣។ លោកមានម្ដាយឈ្មោះ Ko Yong Hui និង ឪពុកជាអតីតមេដឹកនាំកូរ៉េខាងជើង Kim Jong Ill។
២.លោកគីមជុងអ៊ុន មានបងប្អូនសរុប ៧នាក់ ស្រី ៤ ប្រុស ៣។
៣. តាមពិត ដំបូងឡើយ បងប្រុសរបស់លោកទៅវិញទេ គឺលោក Kim Jong Nam ដែលត្រូវបានរៀបចំថាត្រូវស្នងតំណែងជាមេដឹកនាំបន្ទាប់ពីឪពុក Kim Jong Ill។ ទោះជាណា ដោយហេតុផលផ្ទៃក្នុងផ្សេងៗ ធ្វើឲ្យមានការប្រែប្រួលការស្នងមរតកអំណាច។ លោក Kim Jong Nam ត្រូវបានឃាតកបំពុលសម្លាប់កាលពីខែកុម្ភៈ ២០១៧ កន្លងទៅ។
៤.ក្នុងយុវវ័យភាព លោកគីមជុងអ៊ុន ធ្លាប់បានចូលរៀននៅសាលារដ្ឋមួយរបស់ប្រទេសស្វីសឈ្មោះ Liebefeld-Steinholzli Schule រយៈពេល ២ឆ្នាំ។ លោកត្រូវបានសន្និដ្ឋានថា អាចត្រលប់មកទីក្រុងព្យុងយ៉ាង កូរ៉េខាងជើងវិញ ក្រោយពីឈប់រៀនពីសាលាស្វីសនោះ នៅអាយុ ១៧ឆ្នាំ។
៥.អំឡុងពេលរៀននៅស្វីស លោកបានទទួលចំណាត់ថ្នាក់មិនល្អក្នុងមុខវិជ្ជាវិទ្យាសាស្ត្រពិត តែរៀនបានពិន្ទុច្រើន ក្នុងមុខវិជ្ជាតន្ត្រី និងជំនាញបច្ចេកទេស។
៦.លោកត្រូវបានរាយការណ៍ថា ចូលចិត្តហូប Cheese និងជក់បារីច្រើន។ ការណ៍នេះហើយ ដែលអាចជាមូលហេតុមួយនាំឲ្យលោកមានបញ្ហាទម្ងន់។
៧.លោកចូលចិត្តកីឡាបាល់បោះរបស់សហរដ្ឋអាមេរិកណាស់។ លោកធ្លាប់ជាអ្នកគាំទ្រ កីឡាករបាល់បោះដ៏ល្បី Michael Jordan ។ មិនតែប៉ុណ្ណោះ លោកមានទំនាក់ទំនងមិត្តភាពជិតស្និទ្ធ ជាមួយ អតីតកីឡាករបាល់បោះ Dennis Rodman ដែលធ្លាប់ទាំងមកលេងកូរ៉េខាងជើងទៀតផង។
៨.លោកគីមជុងអ៊ុន រៀនបានសញ្ញាប័ត្រចំនួនពីរ មួយគឺខាងរូបវិទ្យា ពីសាកលវិទ្យាល័យ Kim Il Sung និងមួយទៀតខាងផ្នែកទាហាន ពីសាកលវិទ្យាល័យយោធា Kim Il Sung។
៩.លោកបានរៀបការជាមួយ Ri Sol Ju នៅឆ្នាំ ២០០៩។ ក្នុងឆ្នាំ ២០១២ អ្នកទាំងពីរបានប្រសូតបានកូនស្រីម្នាក់ ឈ្មោះ Ju Ae។ ទោះជាយ៉ាងណា មានមន្ទិលជាច្រើន ដែលថា លោក គីមជុងអ៊ុន អាចមានកូនលើសពីមួយ។
១០.គិតត្រឹមខែមេសា ២០១៧ លោកត្រូវបានគេរាយការណ៍ថាបានសម្លាប់មនុស្សជាង ៣០០ នាក់ ក្នុងនោះ មន្ត្រីធំៗចំនួន ១៤០ នាក់ តាំងពីឡើងកាន់អំណាចកាលពីឆ្នាំ ២០១១មក។ នៅឆ្នាំ ២០១៣ លោកបានបញ្ជាឲ្យកាត់ទោសប្រហារជីវិតពូរបស់ខ្លួនគឺ លោក Jang Song Thaek ពីបទក្បត់ជាតិ៕