ទម្លាប់​អាក្រក់​ៗ របស់​តារា​ស្រី​ Kim Kardashian ធ្លាប់​ត្រូវ​បាន​អតីត​ជំនួយ​ការ​​ទម្លាយ​​ខ្ទេច​

  • 2018-04-06 12:20:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ជំនួយការ​របស់​តារា​ស្រី​ Kim Kardashian ធ្លាប់​ទម្លាយ​អាថ៌កំបាំង​​​ចៅហ្វាយ​ស្រី​ខ្ទេច​គ្មាន​សល់ ក្រោយ​ពី​តារា​ស្រី​រូប​នេះ​បញ្ឈប់​ជំនួយការ​ចាស់​ កាលពីឆ្នាំ២០១៨។

ចង់​ដឹង​ថា Kim Kardashian មាន​អ្វី​ខ្លះ​លាក់​បាំង​ ! តោះ​! តាម​ដាន​ទាំង​អស់​គ្នា​!

១. Kim Kardashian គឺ​ជា​ម្ចាស់​ក្សត្រី​ Selfie

ទោះ​តារា​ស្រី​រូប​នេះ​ទៅ​ទី​ណា​ ក៏​នាង​មិន​ដែល​ភ្លេច​ថត​រូប​ Selfie ដែរ​។ របស់​ម៉្យាង​ទៀត​ដែល​តារា​ Kim មិន​ដែល​ភ្លេច​ដែរ​នោះ គឺ​តែង​មើល​កញ្ចក់​គ្រប់​ពេល​វេលា​។

“គ្រាន់​តែ​ទៅ​ដើរ​លេង​វិស្សមកាល​នៅ​ប្រទេស​ Mexico តារា​ស្រី​ Kim ថត​ selfie បាន​៦០០០ រូប​ក្នុង​រយៈ​ពេល​៤​ថ្ងៃ​" នេះ​ជា​ការ​ឲ្យ​ដឹង​ពី​អតីត​ជំនួយការ​របស់​នាង​។

២. Kim Kardashian គឺ​ពូកែ​ខាង​ពង្រាយ​របស់​របរ​

តារា​ស្រី​រូប​នេះ​ពូកែ​ណាស់​ខាង​ពង្រាយ​របស់​របរ​ ហើយ​មិន​ចេះ​សំអាត​ឡើយ​។ ជាក់ស្ដែង​ អតីត​ជំនួយការ​របស់​ Kim បាន​ឲ្យ​ដឹង​ថា "នៅ​ក្នុង​ទូរទឹកកក​គឺ​ពោរពេញ​ដោយ​ម្ហូប​សល់​ ហើយ​សំរាម​គឺ​ពាស​ពេញ​ចង្រ្កាន​បាយ ហើយ​បន្ទប់​ទឺក​វីញ​គឺ​គ្មាន​នរណា​ចូល​ជាមួយ​ឡើយ​"។

៣. Kim Kardashian មិន​មែន​ជា​ម្ដាយ​ដ៏​ល្អ​

បើ​មើល​ពី​ខាង​ក្រៅ​ តារា​ស្រី​ Kim គឺ​អ្នក​ម្ដាយ​ដ៏​ល្អ​ និង​ស្រលាញ់​កូន​ណាស់​។ យ៉ាងណាមិញ អតីត​ជំនួយការ​របស់​តារា​ស្រី​រូប​នេះ ទម្លាយ​ការពិត​ថា "Kim មិន​សូវ​ចេះ​ថែ​ទាំ​កូន​ឡើយ​ ពោលគឺ​នាំ​កូន​មក​ថត​ Snapchat ជាមួយ​១​ភ្លែត​ហើយ​ នោះ​វាយ​កូន​ឲ្យ​ទៅ​ឲ្យ​ឆ្ងាយ​ បើ​ពួកគេ​រញ៉េរញ៉ៃ​"។

៤. គ្មាន​នរណា​ចង់​ធ្វើ​ជា​មិត្ត​ជាមួយ​ Kim Kardashian ទេ

តារា​ស្រី​រូប​នេះ​ តែង​ចង់​ល្អ​ជាង​អ្នក​ដទៃ​​ជានិច្ច​។ ដូច្នេះ​គ្មាន​នរណា​ម្នាក់​ចង់​ធ្វើ​ជា​មិត្ត​នឹង​ Kim ឡើយ​។ ទោះបីជា​ តារា​ចម្រៀង​ Beyonce ក៏​មិន​សូវ​ត្រូវ​គ្នា​ជាមួយ​ Kim ឡើយ​។

៥. Kim Kardashian ធ្លាប់​វះ​កាត់​កែ​សម្ផស្ស​

តារា​ស្រី​រូប​នេះ​ធ្លាប់​បាន​វះ​កាត់​កែ​សម្ផស្ស​ច្រើន​ផ្នែក​ណាស់​លើ​ខ្លួន​របស់​នាង​។ សូម្បី​តែ​ស្បែក​ក៏​កែ​ដែរ​៕

ប្រភព៖ Therichest   ប្រែ​សម្រួល៖ ម៉េង សុខហួយ