កូន​ប្រុស​ជំទង់​របស់តារាថៃទាំង​នេះ​ សុទ្ធ​តែ​ជ្រើសថា​ជា​ប្រុសស្អាត​ប្រចាំឆ្នាំ

  • 2018-04-07 02:44:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​ប្រុស​តារា​ថៃ​មួយ​ចំនួន​ ទទួល​បាន​ការ​កោតសរសើរ​ជា​ខ្លាំង​ពី​សំណាក់​មជ្ឈដ្ឋាន​ទូទៅ។ ក្រៅ​ពី​មាន​ដុង​សិល្បៈ​កាត់​តាម​ឪពុក​ម្ដាយ​ យុវជន​ទាំង​នោះ​ក៏​មាន​រូបរាង​ស្រស់​សង្ហា​គួរ​ជា​ទី​ប្រាថ្នា​របស់​នារីៗ​ជា​ច្រើន​ដែរ។

កូន​ប្រុស​របស់​តារា​ទាំង​នោះ​រួម​មាន៖

១. Jaonaay

យុវតារា​រូប​នេះ​គឺ​ជា​កូន​ប្រុស​ច្បង​របស់​តារា​ចម្រៀង​លំដាប់​ A ប្រចាំ​ប្រទេស​ថៃ​ J Jetrin និង​តារា​សម្ដែង​ Pin Kejmanee។ រូបរាង​របស់​ Jaonaay កាន់​តែ​ស្រស់​សង្ហា​ពេល​ចម្រើន​វ័យ​ ព្រមទាំង​បាន​ធ្វើ​ឲ្យ​នារីៗ​លង់​ស្នេហ៍​ស្ទើរ​គ្រប់​គ្នា។

២. Nong Pun

រី​ឯ​កូន​ប្រុស​របស់​តារា​ស្រី​ជើង​ចាស់​ Nussaba Punnakanta ក៏​មិន​ណយ​ដែរ ព្រោះ​កាត់​រក​ម្ដាយ​ដែល​ជា​តារា​ស្រី​សម្រស់​បាន​គួរ​សម​ប្រចាំ​ពិភពសិល្បៈ​ថៃ។

៣. Peak Kongtub

Peak គឺ​ជា​កូន​ប្រុស​របស់​តារា​សម្ដែង​ Prab Yuttapichai។ ឆ្នាំ​ថ្មី​នេះ​ យុវជន​រូប​នេះ​មាន​អាយុ​ ១៧​ឆ្នាំ​ហើយ និង​តារា​សម្ដែង​របស់​ប៉ុស្តិ៍លេខ​៣​ថៃ។

៤. Nong Achi

ប្អូន​ប្រុស​ Achi គឺ​ជា​កូន​ប្រុស​របស់​ តារាសម្ដែង​ FlukeKrikphol។ បច្ចុប្បន្ន​មាន​អាយុ​ ១៥​ឆ្នាំ​ហើយ។

៥. Nong Tigger

Tigger គឺជា​កូន​ប្រុស​របស់​ Nicole Theriault ដែល​បច្ចុប្បន្ន​មាន​អាយុ​​១៣​ឆ្នាំ៕

ប្រភព៖ thaistarnews   ប្រែ​សម្រួល៖ យី សុធារី