ស្លាប់និងរបួសជាង ១ពាន់នាក់នៅស៊ីរី សង្ស័យវាយប្រហារប្រើអាវុធគីមីជាថ្មី (មានវីដេអូ)

  • 2018-04-09 02:11:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ចំនួន ៧០ នាក់​បាន​ស្លាប់ ខណៈ​មនុស្ស​ជាង ១ ០០០ នាក់​ផ្សេង​ទៀត កំពុង​ទទួល​រង​ផង​ប៉ះពាល់ នៅ​ក្នុង​ការ​វាយ​ប្រហារ​មួយ​ដែល​គេ​សង្ស័យ​ថា​ប្រើប្រាស់​អាវុធ​គីមី​ជា​ថ្មី នៅ​ក្នុង​ទីក្រុង Douma ដែល​កាន់​កាប់​ដោយ​ក្រុ​ឧទ្ទាម​ចុង​ក្រោយ​បង្អស់ នៅ​ប្រទេស​ស៊ីរី។

ក្រុម​អ្នក​ជួយ​សង្គ្រោះ​មួក​ស ហៅថា «White Helmets» បាន​បង្ហោះ​រូបភាព និង​ខ្សែ​វីដេអូ​បង្ហាញ​ឲ្យ​ឃើញ សាកសព​ជា​ច្រើន​នៅ​ក្នុង​បន្ទប់​ក្រោម​ដី។ ពួកគេ​អះអាង​ថា ការ​ស្លាប់​ទំនង​ជា​បន្ត​កើន​ឡើង​ទៀត។

គួរ​បញ្ជាក់​ថា គេ​បាន​បន្ទោស​លើ​ការ​ទម្លាក់​គ្រាប់​បែក​ធុង ពី​ឧទ្ធម្ភាគចក្រ​មួយ​គ្រឿង​ដែល​មាន​ផ្ទុក​សារធាតុ​គីមី​ពុល Sarin។ ទោះ​បី​ជា​យ៉ាង​ណា មិន​ទាន់​មាន​ការ​បញ្ជាក់​ជា​ផ្លូវការ​ដោយ​ឯករាជ្យ​ណា​មួយ​អំពី​របាយការណ៍​នេះ​ឡើយ។

យ៉ាងណាមិញ ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ បាន​វាយប្រហារ​ទៅ​លើ​ប្រធានាធិបតី​ស៊ីរី លោក Bashar al-Assad និង​សម្ព័ន្ធមិត្ត​របស់​​លោក គឺ ប្រទេស​រុស្ស៊ី និង អ៊ីរ៉ង់ ជុំវិញ​ការ​វាយប្រហារ​ដែល​គេ​សង្ស័យ​ថា​ប្រើ​អាវុធ​គីមី​ខាងលើ។ លោក ត្រាំ និយាយ​ថា «វា​នឹង​មាន​តម្លៃ​ធំ​ធេង​សម្រាប់​សង​វិញ»។

យ៉ាងណាក៏ដោយ ទាំង​ប្រទេស​ស៊ីរី និង​រុស្ស៊ី សុទ្ធតែ​បាន​បដិសេធ​ចំពោះ​ការ​វាយប្រហារ​ប្រើ​អាវុធ​គីមី៕

សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី