ចាប់ផ្ដើមពីអ្នកទទួលបញ្ញើទិញ ក្លាយជាអ្នកប្រមូលទិញ ហូលផាមួង ដ៏ធំនៅខេត្តតាកែវ
- 2018-04-09 10:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចាប់ផ្ដើមពីអ្នកទទួលបញ្ញើទិញ ក្លាយជាអ្នកប្រមូលទិញ ហូលផាមួង ដ៏ធំនៅខេត្តតាកែវ
ចន្លោះមិនឃើញ
១. អ្នកស្រី វណ្ណ ម៉េត អាយុ ៤៩ ឆ្នាំ ជាអាជីវករ ទិញលក់ហូល ផាមួង នៅភូមិ ត្រពាំងស្រង់ ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ។ អ្នកស្រីចាប់ផ្តើមធ្វើអាជីវកម្មនេះនៅឆ្នាំ ២០១១។ កាលនោះ អ្នកស្រីគ្រាន់តែជាអ្នកទទួលបញ្ញើទិញហូល ផាមួងផ្ញើបងប្អូន និង មិត្តភក្តិនៅស្រុកឆ្ងាយតែប៉ុណ្ណោះ។ ដោយមើលឃើញឱកាស អ្នកស្រីក៏ចាប់ផ្តើមទិញហូល ផាមួង ពីអ្នកត្បាញនៅក្នុងស្រុក យកទៅលក់ នៅលើទីផ្សារតែម្តង។
២. ស្រ្តីអ្នកត្បាញហូលលក់ឱ្យអ្នកស្រី វណ្ណ ម៉េត កំពុងរវៃអំបោះសូត្របញ្ចូលហុង មុននឹងយកវាទៅជ្រលក់ពណ៌។ អំបោះសូត្រទាំងនេះ ត្រូវបានអ្នកស្រី វណ្ណ ម៉េត ទិញយកមកឱ្យអ្នកត្បាញរបស់គាត់ នៅពេលដែលពួកគេត្រូវការ។ ប៉ុន្តែតម្លៃរបស់វា នឹងត្រូវទូទាត់ នៅពេលត្បាញរួច និង លក់ឱ្យអ្នកស្រីវិញ។
៣. អំបោះសូត្រដែលជ្រលក់ពណ៌រួចហើយ នឹងត្រូវយកទៅចងគាតដើម្បីលើកគោម។ ពេលចងគាតរួចហើយ គេត្រូវយកទៅជ្រលក់ពណ៌ ២ ឬ ៣ ដងទៀត ដើម្បីឱ្យបានពណ៌ដែលត្រូវចិត្ត។ នៅក្នុងរូបនេះ ស្រ្តីអ្នកត្បាញហូលលក់ឱ្យអ្នកស្រី វណ្ណ ម៉េត កំពុងចងគាត។
៤. អ្នកស្រី វណ្ណ ម៉េត កំពុងពិនិត្យមើលសរសៃសូត្រ នៅលើកីតម្បាញមួយកន្លែង ក្បែរផ្ទះអ្នកស្រី។ ក្រៅតែពីការទទួលទិញផលិតផលសម្រេច អ្នកស្រីក៏ចំណាយពេលដើរពិនិត្យមើលការត្បាញរបស់អ្នកតម្បាញផងដែរ។ ការដើរពិនិត្យនេះ គឺដើម្បីជួយលើកទឹកចិត្តអ្នកតម្បាញ និង ដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្សេងៗរបស់ពួកគេ។
៥. បន្ទាប់ពីការត្បាញចប់សព្វគ្រប់ហើយ អ្នកស្រី វណ្ណ ម៉េត ត្រូវត្រឡប់ទៅប្រមូល ហូលផាមួងតាមផ្ទះអ្នកតម្បាញ ម្តងទៀត និងបង់ប្រាក់ឱ្យពួកគេ។ បច្ចុប្បន្ន ទីផ្សារហួល ផាមួងរបស់អ្នកស្រីវណ្ណម៉េត មានស្ទើរគ្រប់ខេត្ត។