គេចពីភាពតានតឹង! តោះ ចូលរួមកម្មវិធីសុខភាពគ្រួសារបែប Luxury នៅ Amaya Kampot
- 2025-11-10 07:54:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គេចពីភាពតានតឹង! តោះ ចូលរួមកម្មវិធីសុខភាពគ្រួសារបែប Luxury នៅ Amaya Kampot
ចន្លោះមិនឃើញ
ចូលរួមជាមួយ Amaya Kampot Homestays ទាំងអស់គ្នារយះពេល ១ថ្ងៃពេញកម្មវិធីសុខុមាលភាព ភាពច្នៃប្រឌិតនិងភាពសប្បាយរីករាយជាមួយក្រុមគ្រួសារនៅក្នុងបរិយាកាសដែលពោរពេញទៅដោយធម្មជាតិ!
កម្មវិធីនេះរៀបចំឡើងនៅ ថ្ងៃទី 29 ខែវិច្ឆិកា ឆ្នាំ 2025 ចាប់ពីវេលាម៉ោង 9 AM – 9 PM នៅតាមជំរាលជើងភ្នំកំចាយដ៏ស្រស់ស្អាតនៃខេត្តកំពត ជាការអបអរសាទរដល់របៀបរស់នៅដែលមានតុល្យភាព រវាងការងារ ការសម្រាក ការថែរក្សាសុខភាព និងទំនាក់ទំនងជាមួយមនុស្សជុំវិញយើង។
តោះ! ស្វែងយល់បន្ថែមទាំងអស់គ្នាអំពីសកម្មភាពទាំងឡាយដែលមាននៅថ្ងៃនេះ :
-ហាត់យូហ្កា ការធ្វើសមាធិ ធ្វើលំហាត់ដង្ហើម និង ការហ្វឹកហាត់កាយសម្បទា
-ការគូរគំនូរ ការតាំងពិព័រណ៍សិល្បៈ និងសកម្មភាពច្នៃប្រឌិតសម្រាប់កុមារ និងមនុស្សពេញវ័យ
-តន្ត្រីផ្ទាល់ (Live) កម្មវិធីបង្ហាញម៉ូដ និងអង្គុយជុំវិញភ្នក់ភ្លើងក្រោមពន្លឺផ្កាយ
-បរិភោគម្ហូបឆ្ងាញ់ៗជាមួយរស់ជាតិប្រចំាតំបន់
-តាំងពិពណ៌សិប្បកម្មស្នាដៃធ្វើដោយដៃសិប្បករក្នុងស្រុក
-ការចាប់រង្វាន់ និងការរៃអង្គាសថវិកា ដើម្បីគាំទ្រមជ្ឈមណ្ឌលសហគមន៍ និងសិល្បៈកោះត្រី (FICAC) — ជួយកុមារនៅខេត្តកំពត ឲ្យរៀនសូត្រ និងរីកចម្រើន
ស្វែងយល់ពីវីឡា និងសួនច្បារដ៏ស្រស់ស្អាតរបស់ អាម៉ាយ៉ា ដែលវីឡានីមួយៗជាទីកន្លែងសម្រាប់ការបំផុសនិងបង្កើនគំនិត មានដូចជា៖
-ផ្ទះសុខុមាលភាព, ផ្ទះសិល្បៈ, ផ្ទះសិប្បកម្ម, ផ្ទះចំណេះដឹង និងអ្វីផ្សេងៗជាច្រើនទៀត! កម្មវិធីនេះអាចចាត់ទុកជាដំណើរឆ្ពោះទៅរកការកសាងទំនាក់ទំនងល្អ មានសុខភាពល្អ និងមានសេចក្តីអំណរសម្រាប់អ្នក និងមនុស្សជាទីស្រលាញ់របស់អ្នក។
**សំបុត្រចូលរួម:
• មនុស្សធំ: $15/ម្នាក់
• ក្មេងៗអាយុក្រោម 15 ឆ្នាំ: អត់គិតថ្លៃ
បន្ទាប់ពីទិញសំបុត្រហើយ អ្នកទាំងអស់គ្នានឹងទទួលបាន៖ ប័ណ្ណអាហារ1សន្លឹក ប័ណ្ណភេសជ្ជៈ1សន្លឹក
អាចចូលរួមសកម្មភាពដែលបានប្រាប់នៅខាងលើ(ដូចជាការចូលស្តាប់ការសន្ទនាបំផុសគំនិត…)។ ក្រៅពីនេះមានវគ្គសិល្បៈ ឬសេវាកម្មម៉ាស្សា តម្រូវការឲ្យបង់ថ្លៃថែមបន្តិចបន្តួច។
ថែមទាំងមានការបែងចែកកម្មវិធីក្មេងៗជាច្រើន លោកលោកស្រីអាចយកកូនៗ ក្មួយៗមកចូលរួមដោយឥតគិតថ្លៃនៅឯទីធ្លាតារាងបាល់ទាត់ដ៏ធំទូលាយ!
ចុះឈ្មោះនៅទីនេះ: https://forms.gle/LppG5rCbBpqxPLHB7
ព័ត៌មានបន្ថែម: +855 96 511 8080 | info@amayakampot.com
តោះៗ! ឆាប់ឡើងមកចុះឈ្មោះចូលរួមទាំងអស់គ្នាក្នុងមួយថ្ងៃដ៏ស្រស់ស្អាត សែនសប្បាយនេះ— ដើម្បីអបអរសាទរសុខភាព សុភមង្គល និងសហគមន៍នៅ អាម៉ាយ៉ា!
សម្រាប់ព័ត៌មានបន្ថែម អ្នកទាំងអស់គ្នាអាចចូលមើលនៅក្នុងព័ត៌មានខាងក្រោម៖
https://www.facebook.com/share/1BXbeFnfiL/