គេមកហើយ! អាយដល Tena បញ្ចេញបទថ្មី "Turn on" ច្រៀង ft ជាមួយ Rakhie និង Meezy24k

  • 2026-01-26 04:59:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលពីពេលថ្មីៗនេះ តារាចម្រៀងម្ចាស់បទ "កង់សាគួរ" និងជាតារាចម្រៀង Original Song ដ៏មានប្រជាប្រិយភាពបំផុតក្នុងប្រទេសកម្ពុជា លោក ថេណា (Tena) បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើល និងរំភើបយ៉ាងខ្លាំង ក្រោយពីបានបញ្ចេញសមិទ្ធផលថ្មីសន្លាងមួយដែលមានចំណងជើងថា "Turn on"។

អ្វីដែលកាន់តែពិសេស និងធ្វើឱ្យបទចម្រៀងមួយនេះកាន់តែអស្ចារ្យនោះ គឺការរួមសហការ ជាមួយតារារ៉េបល្បីៗមកពីក្រុម La Cima Cartel គឺលោក YCN Rakhie និង Meezy24k ដែលសុទ្ធសឹងតែជាតារារ៉េបកំពុងមានឥទ្ធិពលខ្លាំងក្នុងមជ្ឈដ្ឋានយុវវ័យនាពេលបច្ចុប្បន្ន។

តាមរយៈបទចម្រៀង "Turn on" នេះ Tena នៅតែរក្សានូវរចនាបថបទភ្លេងបែប R&B ដ៏ពីរោះអន្លង់អន្លោច ដែលជាអត្តសញ្ញាណផ្ទាល់ខ្លួន រួមផ្សំជាមួយទំនុកច្រៀងរ៉េបដ៏ទាក់ទាញ និងស្ទីលប្លែកពី YCN Rakhie និង Meezy24k ដែលបង្កើតបានជាសមិទ្ធផលតន្ត្រីដ៏ប្លែកអារម្មណ៍សម្រាប់អ្នកស្ដាប់។

គ្រាន់តែចេញផ្សាយបានត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ បទចម្រៀងនេះទទួលបានការចូលទស្សនា និងចែករំលែកយ៉ាងច្រើនសន្ធឹកសន្ធាប់លើបណ្តាញសង្គម ព្រមទាំងមានការសរសើរមិនដាច់ពីមាត់ពីសំណាក់ហ្វេនៗ។

គួររំលឹកផងដែរថា Tena គឺជាតារាចម្រៀងម្នាក់ដែលតែងតែសម្រិតសម្រាំងគុណភាពបទចម្រៀងយ៉ាងខ្លាំង ហើយរាល់ការវិលត្រឡប់របស់លោក តែងតែនាំមកនូវអ្វីដែលថ្មី និងទំនើបជានិច្ច។ ការសហការគ្នារវាងតារាចម្រៀង R&B និងតារារ៉េបជួរមុខទាំងពីររូបនេះ ត្រូវបានគេមើលឃើញថាជាការរួមបញ្ចូលគ្នានៃទេពកោសល្យចម្រុះ ដែលធ្វើឱ្យវិស័យតន្ត្រីសម័យថ្មីនៅកម្ពុជាកាន់តែមានភាពរស់រវើក។

សម្រាប់ប្រិយមិត្តដែលចង់សណ្ដាប់ និងគាំទ្រស្នាដៃថ្មីនេះ អាចចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ Tena ឬ តាមរយៈឆានែល YouTube ផ្លូវការរបស់លោក។

តោះ! កុំបង្អង់យូរ ទៅស្ដាប់បទ "Turn on" ទាំងអស់គ្នាថាតើពីរោះកម្រិតណា?

អត្ថបទថ្មី