កូរ៉េខាងជើង និងកូរ៉េខាងត្បូង ត្រៀមប្រកាសបញ្ចប់សង្គ្រាមជារៀងរហូត

  • 2018-04-18 01:35:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង កំពុង​រៀបចំ​បញ្ចប់​សង្គ្រាម​ជា​ផ្លូវការ នៅ​ពេល​ដែល​មេដឹកនាំ​ប្រទេស​ទាំង ២ គឺ លោក គីម ជុងអ៊ុន និង​ប្រធានាធិបតី Moon Jae-in ជួប​ប្រជុំ​គ្នា​នៅ​សប្តាហ៍​ក្រោយ។

បច្ចុប្បន្ន​នេះ​ប្រទេស​កូរ៉េ​ទាំង ២ នៅ​តែ​មាន​សង្គ្រាម​ជាមួយ​គ្នា ដោយសារតែ សង្គ្រាម​កូរ៉េ ឆ្នាំ ១៩៥០ ដល់ ១៩៥៣ បាន​បញ្ចប់​ដោយ​បទ​ឈប់​បាញ់ មិនមែន សន្ធិសញ្ញា​សន្តិភាព​ឡើយ។

គួរ​បញ្ជាក់​ថា លោក គីម ជុងអ៊ុន បាន​កំណត់​ពេល​ជួប​ជាមួយ​ប្រធានាធិបតី Moon Jae-in នៅ​ឯ​កិច្ចប្រជុំ​កំពូល ក្នុង​ប្រទេស​កូរ៉េខាងត្បូង នៅ​ថ្ងៃ​ទី ២៧ ខែ មេសា ខាងមុខនេះ។ លោក គីម ជុងអ៊ុន នឹង​ក្លាយ​ជា​មេដឹកនាំ​កូរ៉េខាងជើង​ដំបូង​បង្អស់ ដែល​ជាន់​លើ​ទឹក​ដី​កូរ៉េខាងត្បូង បើ​គិត​ចាប់​តាំង​ពី​ឆ្នាំ ១៩៥០ មក។

ប្រធានាធិបតី Moon Jae-in និង លោក គីម ជុងអ៊ុន

ជាមួយ​គ្នា​នេះ​ដែរ មេដឹកនាំ​ទាំង ២ ខាងលើ ក៏​អាច​នឹង​ពិភាក្សា​គ្នា​អំពី​ការ​ដក​កងកម្លាំង​របស់​ខ្លួន​មួយ​ចំនួន ចេញ​ពី​តំបន់​ព្រំដែន​ទៀត​ផង។

យ៉ាងណាមិញ លោក គីម ជុងអ៊ុន ក៏​នឹង​ត្រូវ​ជួប​ជាមួយ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ផង​ដែរ​នៅ​ក្នុង​ខែ​ឧសភា ឬ ​មិថុនា៕

លោក គីម ជុងអ៊ុន
ប្រធានាធិបតី Moon Jae-in

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី