ទី​បំផុត​រឿង​ "Maleficent 2” របស់​ Angelina Jolie រក​បាន​តួ​ចិត្ត​អាក្រក់​ហើយ

  • 2018-04-18 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​រូប​រាង​សង្ហា​ Ed Skrein ដែល​សម្ដែង​ជា​តួ​អង្គ​ចិត្ត​អាក្រក់​ក្នុង​រឿង "Deadpool” ពេល​នេះ​បាន​បញ្ចប់​ការ​ចរចា​មក​ចូលរួម​សម្ដែង​ជា​តួអង្គ​ចិត្ត​អាក្រក់​ថ្មី​សម្រាប់​រឿង "Maleficent 2” ជា​ផ្លូវ​ការ​ហើយ។

តារា​សម្ដែង Ed Skrein

តារា​រូប​នេះ​នឹង​ចូលរួម​សម្ដែង​ជាមួយ Angelina Jolie និង​ Elle Fanning ដោយ​​អ្នក​ទាំង​ពីរ​បាន​ត្រលប់​មក​វិញ​បន្ទាប់​ពី​ភាពយន្ត​វគ្គ​ដំបូង ដោយ​ចូលរួម​ដោយ​លោក Joachim Ronning ជា​អ្នក​ដឹក​នាំ​រឿង​។

ចំពោះ​រឿង​រ៉ាវ​ពាក់ព័ន្ធ​នឹង​តួអង្គ​ដែល​លោក​ត្រូវ​សម្ដែង​នេះ​គឺ​ត្រូវ​បាន​គេ​លាក់​ទុក​នៅ​ឡើយ​។

លោក Joe Roth គឺ​ជា​ផលិតករ ខណៈ​ដែល​លោក Jez Butterworth និង​អ្នក​ស្រី Linda Woolverton ជា​អ្នក​សរសេរ​ប៉ារ៉ូល​បង្ហើយ​ ដោយ​បន្ត​ការងារ​ពី​លោក Micah Fitzerman-Blue និង Noah Harpster។

ពេល​នេះ​រាល់​ហេតុ​ការណ៍​ដែល​នឹង​កើត​ឡើង​ចំពោះ​វគ្គ​ថ្មី​នេះ គឺ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​​ថា​ត្រូវ​បន្ត​របៀប​ណា​ពី​ភាពយន្ត​ដំបូង។

“Maleficent” គឺ​ជា​ភាពយន្ត​ដក​ស្រង់​ចេញ​ពី​រឿង​តុក្កតា​របស់ Disney “Sleeping Beauty” ដោយ​យក​មក​ថត​ជា​លក្ខណៈ​ Live Action (តួអង្គ​មនុស្ស)​ និង​ផ្ដោត​សំខាន់​ទៅ​លើ​តួអង្គ​ Maleficent ជំនួស​វិញ។ ភាពយន្ត​នេះ​រក​ចំណូល​បាន ៧៥៨,៥​លាន​ដុល្លារ​ទូទាំង​ពិភពលោក៕

អាន​អត្ថបទ៖

ប្រភព៖ Variety   ប្រែ​សម្រួល៖ ធារ៉ូ