ប្រទេស​មួយនៅ​អាស៊ី មានប្រជាជនគេងតិចម៉ោងបំផុតក្នុងពិភពលោក

  • 2018-04-18 03:35:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ការ​សិក្សា​ថ្មី​មួយ​ឲ្យ​ដឹង​ថា ជប៉ុន​ជា​ប្រទេស​ដែល​មាន​ប្រជាជន​គេង​តិច​ម៉ោង​ជាង​គេ​បំផុត​ក្នុង​ពិភពលោក។

យោ​ង​​តាម​ការ​សិក្សា​របស់​ក្រុមហ៊ុន​ផលិត​ឧបករណ៍​ ហ្វាំងឡង់​ដែល​មាន​សាខា​នៅ​ជប៉ុន ឲ្យ​ដឹង​ថា​ពួក​គេប្រើ​ឧបករណ៍​ Polar A37 និង Polar M430 ដើម្បី​តាម​ដាន​ការ​គេង​របស់​បុរស និង​ស្ត្រី​មកពី ២៨ ប្រទេស​ផ្សេង​គ្នា។ ជា​លទ្ធផល ទិន្នន័យ​បង្ហាញ​ថា​ប្រជាជន​ជប៉ុន ជា​មធ្យម​គេង​ត្រឹម ៦ ម៉ោង ៣០ នាទី ទៅ ៦ ម៉ោង ៤០ នាទី​ប៉ុណ្ណោះ។

ខាង​ក្រោម​នេះ គឺ​ជា​បញ្ជី​ប្រទេស​ទាំង ៥ មាន​ប្រជា​ជន​គេង​តិច​ម៉ោង​បំផុត ៖

៥. កូឡុំប៊ី ៖ បុរស (៦ ម៉ោង ៤៩ នាទី), ស្ត្រី (៧ ម៉ោង ១០ នាទី)

៤. ប្រេស៊ីល ៖ បុរស (៦ ម៉ោង ៤៧ នាទី), ស្ត្រី (៧ ម៉ោង ១១ នាទី)

៣. ហុងកុង ៖ បុរស (៦ ម៉ោង ៤២ នាទី), ស្ត្រី (៦ ម៉ោង ៥៩ នាទី)

២. អ៊ីស្រាអែល ៖ បុរស (៦ ម៉ោង ៤២ នាទី), ស្ត្រី (៦ ម៉ោង ៥១ នាទី)

១. ជប៉ុន ៖ បុរស (៦ ម៉ោង ៣០ នាទី), ស្ត្រី (៦ ម៉ោង ៤០ នាទី)

ចុចអាន ៖

ប្រភព៖ nextshark   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី