គួរ​ឲ្យ​ស្ងើច​សរសើរ​ Selena Gomez ក្នុង​កម្មវិធី​ WE Day!

  • 2018-04-20 12:43:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី​១៩ ខែ​មេសា​នេះ​ ​តារា​ចម្រៀង​ Selena Gomez ចូល​រួម​ជាមួយ​យុវជន ​នៅ​ក្នុង​កម្មវិធី​ WE Day ក្នុង​រដ្ឋ​ Los Angeles ដើម្បី​ធ្វើ​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​ក្នុង​សហគមន៍​ និង​ពិភពលោក​ ។

នៅ​ក្នុង​កម្មវិធី​នេះ​ដែរ​ តារា​ស្រី​តូច​ច្រឡឹង​ Selena ចែក​រំលែក​បទ​ពិសោធ​របស់​ខ្លួន​ទៅ​អ្នកគាំទ្រ​ថា​ “កាល​ពី​ឆ្នាំ​មុន​ ខ្ញុំ​ក៏​បាន​វះ​កាត់​ប្ដូរ​ក្រលៀន​ដែរ​"។ វា​គឺ​រៀង​ប្លែក​ម៉្យាង​ តែ​ក៏​ពិបាក​ដែរ​" ។

រឹត​តែ​ពិសេស​ Selena បាន​ឡើង​លើ​ឆាក​ជាមួយ​អ្នកគាំទ្រ​តូច​ម្នាក់​ឈ្មោះ​ Nellie Mainor ដែល​មាន​ជំងឺ​ក្រលៀន​ដ៏​ធ្ងន់ធ្ងរ​។ តារា​ស្រី​រូប​នេះ​ ក៏​បាន​លើក​ទឹក​ចិត្ត​នាង​តូច​ដែល​កំពុង​មាន​ជំងឺ​នេះ​ថា​ "ប្អូន​ដឹង​ទេ​ថា​ បង​ពិត​ជា​សរសើរ​ប្អូន​ណាស់​ នា​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ?"។

Selena សួរ​ទៅ​កុមារី​ មុន​ពេល​ផ្ដល់​ការ​លើក​ទឹក​ចិត្ត​របស់​នាង​បន្ថែម​ទៅ​កុមារី​ ដោយ​ស្នើ​ឲ្យ​នាង​តូច​កាន់​ដៃ​នាង។

ដើម្បី​ជា​ការ​ចងចាំ​ថ្ងៃ​ពិសេស​នេះ​ តារា​ចម្រៀង​ Selena ក៏​បាន​ចែកចាយ​រូប​របស់​នាង​នៅ​ក្នុង​កម្មវិធី​ WE Day តាម​បណ្ដាញ​សង្គម​ផង​ដែរ​។

ប្រភព៖ Eonline   ប្រែ​សម្រួល៖ ម៉េង សុខហួយ