ឡាន Tesla លែងមានកញ្ចក់ចំហៀងទៀតហើយ?

  • 2024-05-20 07:53:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧស្សាហកម្ម​រថយន្ត​នៅតែ​បន្តអភិវឌ្ឍឥតឈប់ឈរ ដោយបំពាក់បច្ចេកវិទ្យា​ថ្មីៗ ស្ទើរតែធ្វើឱ្យអ្នកប្រើប្រាស់​តាមមិនទាន់។ ជាក់ស្តែង រថយន្ត​ Tesla មួយ ត្រូវគេថតជាប់​ ពេលកំពុងធ្វើតេស្តបើកបរ។ អ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះ គឺ​វាពុំមានកញ្ចក់ចំហៀងឡើយ។

តាមរយៈរូបភាព​ ដែលត្រូវបានគេ​បង្ហោះនៅលើបណ្តាញ​សង្គម X បង្ហាញ​ថា រថយន្ត Tesla នោះ ដែលកំពុងធ្វើតេស្តបើកបរនោះ ជាប្រភេទស៊ីដេន មិនមានកញ្ចក់ចំហៀងនោះទេ ប៉ុន្តែគឺឃើញមានកាមេរ៉ាបំពាក់នៅត្រង់ថ្ពាល់ បង្អួចខាងក្រោយ និង​គូទក្រោយ។

ហេតុនេះ Tesla ត្រូវបាន​គេប៉ាន់ស្មានថា កំពុងធ្វើ​ការលើ​កញ្ចក់ឌីជីថល ដែលគេជឿជាក់ថា​អាច​មើលច្បាស់ និងមានប្រសិទ្ធភាពជាង​កញ្ចក់ចំហៀងធម្មតា ដោយ​វានឹងបង្ហាញរូបភាព​នៅលើអេក្រង់​របស់​អ្នកបើកបរ។

គួរ​រំលឹកឡើងវិញថា ស្ថាបនិក Tesla លោក​ Elon Musk ធ្លាប់​បាន​លើកឡើង​កាលពីខែកញ្ញា ឆ្នាំ​២០២៣ថា នាពេលអនាគត Tesla នឹង​ដកចេញ​កញ្ចក់​ចំហៀង និងកញ្ចក់​មើលក្រោយចោលទាំងអស់៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម