៩យ៉ាង​​នាំ​គ្រោះ​ថ្នាក់​ដែល​អ្នក​មិន​គួ​រ Share ឡើយ​លើ​បណ្ដាញ​សង្គម

  • 2018-04-21 09:03:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​សម័យ​នេះ​ មនុស្ស​គ្រប់​គ្នា​ចំណាយ​ពេល​ច្រើន​ទៅ​លើ​បណ្តាញ​សង្គម​ ជា​ពិសេស​ ហ្វេសប៊ុក​។​ ប៉ុន្តែ​ភាគ​ច្រើន​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​បង្ហោះ ​និង​ព័ត៌មាន​ផ្ទាល់​ខ្លួន​នោះ​ទេ។​ ករណី​ជម្រិត​ទារ​ប្រាក់ លួច​ឬ​ប្លន់​យក​ទ្រព្យ​សម្បត្តិ​ និង​ករណី​ផ្សេងៗ​ទៀត​ច្រើន​ចេញ​ពី​ការ​បង្ហោះ​នៅ​ក្នុង​បណ្តាញ​សង្គម​។​ ខាង​ក្រោម​នេះ​ជា​រឿង​ដែល​អ្នក​គួរ​តែ​ជៀសវាង​ពេល​បង្ហោះ​ម្តងៗ៖

១. បង្ហាញ​ពី​ទំនាក់ទំនង​ស្នេហា​ជ្រុល​ពេក​

មិន​ថា​ទំនាក់ទំនង​របស់​អ្នក​និង​ដៃ​គូរ​របស់​ទៅ​ជា​យ៉ាង​ណា​ទេ​ អ្នក​មិន​គួរ​បង្ហោះ​ឱ្យ​គេ​ដឹង​ឡើយ។​ ការ​ដែល​បង្ហោះ​គ្រប់​ពេល​ពី​ទំនាក់ទំនង​ស្នេហា​ អាច​ធ្វើ​ឱ្យ​ដៃ​គូរ​របស់​អ្នក​មិន​ស្រណុក​ចិត្ត​ និង​បាត់​បង់​ទំនុក​ចិត្ត​លើ​អ្នក​។​

២. រូបថត​ឱប​ថើប​គ្នា

មនុស្ស​គ្រប់​គ្នា​​អាច​នឹង​រអើម​នៅ​ពេល​ឃើញ​រូបថត​បែប​នេះ ​ហើយ​គិត​មិន​ល្អ​ពី​អ្នក។​ មិន​ត្រឹម​តែ​មើល​ទៅ​មិន​សមរម្យ​ទេ​ ថែម​ទាំង​អាច​ប៉ះ​ពាល់​ដល់​មិត្ត​ដែល​នៅ​លីវ​ និង​កិត្តិយស​គ្រួសារ​ថែម​ទៀត។

៣. ថត​រូប​នៅ​ក្នុង​ពិធី​បុណ្យ​សព

កន្លែង​ខ្លះ​ ឬ​ក៏​ពិធី​ខ្លះ​ដូច​ជា​បុណ្យ​សព​ ត្រូវ​ការ​ភាព​ស្ងប់​ស្ងាត់​និង​ការ​កាន់​ទុក​។​ ការ​ថតរូប​ញញឹម​សប្បាយ​រីករាយ​ អាច​មើល​ទៅ​មិន​សមរម្យ​ និង​មិន​គោរព​ដល់​សព។​

៤. ការ​ប្រព្រឹត្ត​អំពើ​មិន​ល្អ

មាន​អ្នក​ខ្លះ​គិត​ថា ​ការ​បង្ហោះ​រូប​ផឹក​ស្រា​ពេល​បើក​បរ​ និង​Live​វីដេអូ​ មើល​ទៅ​ឡូយ​និង​មាន​អ្នក​សរសើរ។​ តែ​ផ្ទុយ​ទៅ​វិញ​ ការ​បង្ហោះ​បែប​នេះ​វា​ផ្ទុយ​ទៅ​និង​ច្បាប់​ ប៉ូលីស​អាច​ចាប់​អ្នក​បាន​គ្រប់​ពេល។

**៥. ការ​ Comment​ អុចអាល​ ឬ​រិះគន់v

ទោះ​បី​ជា​អ្នក​ Commentដើម្បី​លេង​សើច​ក៏​ដោយ​ អ្នក​ត្រូវ​ប្រយ័ត្ន​រាល់ Comment​ របស់​អ្នក​ពីព្រោះ​វា​អាច​ប៉ះពាល់​ដល់​អ្នក​ដទៃ​ដោយ​មិន​ដឹង​ខ្លួន​។ អ្នក​គួរ​តែ​ប្រយ័ត្ន​ចំពោះ​ការ​រិះគន់​ទាក់​ទង​និង​នយោបាយ​ សាសនា​ និង​ភេទ​ផ្ទុយ​គ្នា។

៦. ប្រាប់​ពី​ទី​តាំង​របស់​អ្នក​

ការ​ដែល​បើក​Locationចោល​ ឬ​ Check-in ថា​អ្នក​នៅ​ឯណា​នោះ​វា​មិន​មែន​ជា​ការ​ល្អ​ទេ។ វា​ប្រៀប​ដូច​ជា​អ្នក​កំពុង​ប្រាប់​ចោរ​ ឬ​អ្នក​ផ្សេង​ទៀត​ពី​កន្លែង​ដែល​អ្នក​នៅ។ អ្នក​គួរ​តែ Check-in​ បន្ទាប់​ពី​ចេញ​ពី​កន្លែង​នោះ​ហើយ។

៧. ឯកសារ​ផ្ទាល់​ខ្លួន​ ឬ​អត្តសញ្ញាណប័ណ្ណ​

មនុស្ស​មួយ​ចំនួន​តែង​គិត​ខុស​ ពី​ការ​បង្ហោះ​ប័ណ្ណ​បើក​បរ​ សំបុត្រ​យន្តហោះ​ និង​លិខិត​ឆ្លង​ដែន។ កុំ​ភ្លេច​ថា​ អ្នក​កាន់​តែ​ប្រាប់​ពី​ព័ត៌មាន​ផ្ទាល់​ខ្លួន​ នោះ​អ្នក​កាន់​តែ​គ្រោះ​ថ្នាក់​។

៨. ការ​ជប់លៀង​ ចូល​ក្លឹប

អ្នក​មិន​ដឹង​ទេ​ថា​ គ្រប់​គ្នា​និង​មើល​មក​អ្នក​យ៉ាង​ម៉េច​នៅ​ពេល​ដែល​អ្នក​បង្ហោះ​បែប​នឹង។​ ពេល​ខ្លះ​គ្រួសារ​របស់​អ្នក​ ចៅហ្វាយ​របស់​អ្នក​អាច​ឃើញ​ ហើយ​អ្នក​អាច​បាត់បង់​ការងារ​ក៏​ថា​បាន។

៩. កាដូ​ថ្លៃៗ​ និង​គ្រឿង​អលង្ការ

ជា​ធម្មតា​មនុស្ស​ម្នាក់ៗ​តែង​ចង់​បង្ហាញ​ពី​កាដូ​ដែល​គេ​ឱ្យ​ ឬ​របស់​ថ្លៃៗ​ដែល​ខ្លួន​ទើប​ទិញ​។ នៅ​ពេល​ដែល​អ្នក​បង្ហោះ​ អ្នក​មិន​ដឹង​ថា​ម្នាក់​ណា​ជា​ចោរ​ ម្នាក់​ណា​ជា​មិត្ត​នោះ​ទេ​ ដូច្នេះ​ប្រយ័ត្ន​បាន​គួរ​តែ​ប្រយ័ត្ន៕​

ចុចអាន ៖

ប្រភព៖ Kanha   ប្រែសម្រួល៖ តាន់ ច័ន្ទលក្ខិណា

អត្ថបទថ្មី