មកស្គាល់អ្នកនយោបាយអាមេរិក សម្បូរទ្រព្យបំផុតទាំង ១០ នាពេលបច្ចុប្បន្ន

  • 2018-04-30 02:34:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រើប្រាស់​ទិន្នន័យ​ពី​ទស្សនាវដ្តី Forbes “The World's Billionaires: 2018 Ranking” ដែល​ចាត់​ថ្នាក់​មហាសេដ្ឋី​កំពូល ៤០០ នាក់ និង ពី​ទស្សនាវដ្ដី Roll Call “Wealth of Congress: Ranking the Net Worth of the 115th Congress” បូក​រួម​ទាំង​ប្រភព​ផ្សេងៗ​ទៀត គេ​បាន​រក​ឃើញ​អ្នក​នយោបាយ​អាមេរិក​សម្បូរ​ទ្រព្យ​បំផុត​ទាំង ១០ នា​ពេល​បច្ចុប្បន្ន។

#១០ លោក Jared Polis តំណាងរាស្ត្រ​អាមេរិក នៅ​រដ្ឋ Colorado

  • ទ្រព្យសម្បត្តិ​សរុប៖ ១២៣ លាន​ដុល្លារ
  • ប្រភព​ចំណូល៖ ក្រុមហ៊ុន Web Hosting

#៩ លោក Greg Gianforte តំណាងរាស្ត្រ​អាមេរិក នៅ​រដ្ឋ Montana

  • ទ្រព្យសម្បត្តិ​សរុប៖ ១៣៦ លាន​ដុល្លារ
  • ប្រភព​ចំណូល៖ ក្រុមហ៊ុន Software ឈ្មោះ Brightwork Development និង RightNow Technologies

#៨ លោក Rick Scott អភិបាល​រដ្ឋ Florida

  • ទ្រព្យសម្បត្តិ​សរុប៖ ១៤៩ លាន​ដុល្លារ
  • ប្រភព​ចំណូល៖ ផ្នែក​សុខាភិបាល

#៧ លោក Darrell Issa តំណាងរាស្ត្រ​អាមេរិក នៅ​រដ្ឋ California

  • ទ្រព្យសម្បត្តិ​សរុប៖ ២៨៣ លាន​ដុល្លារ
  • ប្រភព​ចំណូល៖ លក់​ប្រព័ន្ធ​ផ្ដល់​សញ្ញា​រថយន្ត (Car Alarm)

#៦ លោក Bruce Rauner អភិបាល​រដ្ឋ Illinois

  • ទ្រព្យសម្បត្តិ​សរុប៖ ជិត ១ ពាន់​លាន​ដុល្លារ
  • ប្រភព​ចំណូល៖ វិនិយោគទុន

#៥ លោក Mark Dayton អភិបាល​រដ្ឋ Montana

  • ទ្រព្យសម្បត្តិ​សរុប៖ ១,៦ ពាន់​លាន​ដុល្លារ
  • ប្រភព​ចំណូល៖ ក្រុមហ៊ុន​លក់​ទំនិញ Target

#៤ លោក Jim Justice អភិបាល​រដ្ឋ West Virginia

  • ទ្រព្យសម្បត្តិ​សរុប៖ ១,៧២ ពាន់​លាន​ដុល្លារ
  • ប្រភព​ចំណូល៖ អាជីវកម្ម​ធ្យូង​ថ្ម

#៣ លោក Pete Ricketts អភិបាល​រដ្ឋ Nebraska

  • ទ្រព្យសម្បត្តិ​សរុប៖ ១,៩ ពាន់​លាន​ដុល្លារ
  • ប្រភព​ចំណូល៖ ក្រុមហ៊ុន​សេវាកម្ម​វិនិយោគ TD Ameritrade

#២ លោក Bill Haslam អភិបាល​រដ្ឋ Tennessee

  • ទ្រព្យសម្បត្តិ​សរុប៖ ២,៣ ពាន់​លាន​ដុល្លារ
  • ប្រភព​ចំណូល៖ ក្រុមហ៊ុន​ទេសចរណ៍ Pilot Flying J

#១ លោក ដូណាល់ ត្រាំ ប្រធានាធិបតី​អាមេរិក

  • ទ្រព្យសម្បត្តិ​សរុប៖ ៣,‌១ ពាន់​លាន​ដុល្លារ
  • ប្រភព​ចំណូល៖ ក្រុមហ៊ុន​អចលនទ្រព្យ , សំណង់ , ទីលាន​វាយ​កូនគោល និង សណ្ឋាគារ

ចុច​អាន៖

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី