ចង់​ដឹង​អត់​ ទូរសព្ទ​ណា​លក់​ដាច់​ជាង​គេ​នៅ​ដើម​ឆ្នាំ​ ២០១៨?

  • 2018-05-05 03:06:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ទូរសព្ទ​ដែល​លក់​ចេញ​បាន​ច្រើន​ជាង​គេ​បំផុត​ នៅ​ក្នុង​ត្រីមាស​ដំបូង​ឆ្នាំ ២០១៨ នេះ​គឺ​ iPhone X (១៦ លាន​គ្រឿង) ដែល​តាម​ពី​ក្រោយ​ដោយ​ iPhone 8 (១២,៥ លាន​គ្រឿង) , iPhone 8 Plus (៨,៣ លាន​គ្រឿង) និង iPhone 7 (៥,៦ លាន​គ្រឿង)

ទិន្នន័យ​ខាង​លើ​នេះ​ ទទួល​បាន​ពី​ក្រុមហ៊ុន​ស្រាវជ្រាវ​ Strategy Analytics ដែល​ទើប​ចេញ​ផ្សាយ​កាល​ពី​ថ្មីៗ​នេះ។ ចំណាត់​ថ្នាក់​លេខ​ ៥ បាន​ទៅ​លើ​ទូរសព្ទ​ចិន​ Xiaomi Redmi 5A ដែល​លក់​ចេញ​បាន​ ៥,៤ លាន​គ្រឿង និង Galaxy S9 Plus លក់​ចេញ​បាន​ ៥,៣ លាន​គ្រឿង​ ឈរ​នៅ​លេខ​ ៦។

សរុប​ពេញ​មួយ​ត្រីមាស​ឆ្នាំ​ ២០១៨ មាន​​ទូរសព្ទ​ចំនួន​ ៣៤៥,៤ លាន​គ្រឿង​ បាន​ចេញ​លក់​លើ​ទីផ្សារ ធៀប​នឹង​ពេល​ដូច​គ្នា​កាល​ឆ្នាំ​មុន​ មាន​ចំនួន​សរុប​ ៣៥៣,៨ លាន​គ្រឿង៕​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង