សិង្ហបុរី​នឹង​ប្រើ​បច្ចេកវិទ្យា​ចំណាំ​ផ្ទៃ​មុខ​ ដើម្បី​រក​អ្នក​ដំណើរ​ខក​ជើង​យន្តហោះ

  • 2018-05-05 04:01:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រលាន​យន្តហោះ​ប្រទេស​សិង្ហបុរី​នឹង​ធ្វើ​ការ​សាក​ល្បង​ប្រើ​ប្រាស់​​បច្ចេកវិទ្យា​ចំណាំ​ផ្ទៃ​មុខ​ ដើម្បី​ស្វែង​រក​ទីតាំង​​របស់​អ្នក​ដំណើរ​ដែល​​ភ្លេច​ពី​ជើង​ហោះហើរ​របស់​ខ្លួន អាច​នាំ​ឲ្យ​ខក​ជើង​យន្តហោះ។

បច្ចេកវិទ្យា​ចំណាំ​ផ្ទៃ​មុខ​នឹង​​ប្រៀប​ធៀប​​ទម្រង់​មុខ​របស់​អ្នក​ដំណើរ​ដែល​ថត​បាន​ដោយ​កាមេរ៉ា​សុវត្ថិភាព ជា​មួយ​នឹង​ឯកសារ​របស់​អ្នក​ដំណើរ​ដែល​ព្រលាន​យន្តហោះ​ទទួល​បាន។ គម្រោង​ការ​នៃ​​បច្ចេកវិទ្យា​នេះ នឹង​ត្រូវ​ឆ្លង​កាត់​ការ​ប្រើ​ប្រាស់​សាក​ល្បង​រយៈពេល​ ១ ឆ្នាំ​ឯណោះ។

តាម​ពិត​ទៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ Changi របស់​សិង្ហបុរី​ បាន​ចាប់​ផ្ដើម​​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ចំណាំ​ផ្ទៃ​មុខ​នេះ​រួច​មក​ហើយ​ ពោល​បាន​ប្រើ​នៅ​​ច្រក​ T4 ដែល​អ្នក​ដំណើរ​អាច​ប្រើ​ផ្ទៃ​មុខ​ដើម្បី​ Check-In និង ឡើង​ហោះ​ហើរ​ជា​ដើម។

ផ្អែក​តាម​ទិន្នន័យ​របស់​ Skytrax ព្រលាន​យន្តហោះ​សិង្ហបុរី ជាប់​ជា​ព្រលាន​យន្តហោះ​ល្អ​ដាច់​គេ​ក្នុង​លោក​ រយៈពេល​ ៦ ឆ្នាំ​ ជាប់ៗ​គ្នា៕​​

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ សុខហេង