“Avengers: Infinity War” រក​ចំណូល​បាន​ ១​ប៊ីលាន​ដុល្លារ​ត្រឹម​១១​ថ្ងៃ

  • 2018-05-06 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​ភាពយន្ត "Avengers: Infinity War” ទើប​តែ​បំបែក​កំណត់​ត្រា​ថ្មី​មួយ​ទៀត​ហើយ ដោយ​បាន​ក្លាយ​ជា​ភាពយន្ត​ដែល​រក​ចំណូល​បាន ១​ប៊ីលាន​ដុល្លារ​លឿន​ជាង​គេ​នៅ​ Box Office ទូទាំង​ពិភពលោក យក​ឈ្នះ​កំណត់​ត្រា​របស់​ភាពយន្ត​ "Star Wars: The Force Awakens”។

បើ​តាម​ការ​រាយការណ៍​របស់ Deadline បាន​ឲ្យ​ដឹង​ថា ភាពយន្ត​នេះ​អាច​រក​បាន​ចំណូល​១​ប៊ីលាន​ដុល្លារ​ក្នុង​រយៈ​ពេល​តែ​១១​ថ្ងៃ​ប៉ុណ្ណោះ​ ចំណែក​ឯ "The Force Awakens” ត្រូវ​ការ​រយៈ​ពេល​១២​ថ្ងៃ​កាល​ពី​ឆ្នាំ ២០១៥។ ភាព​ជោគជ័យ​របស់​ភាពយន្ត​នេះ បាន​ធ្វើ​ឲ្យ​ផលិតកម្ម Disney រក​ចំណូល​បាន ៣​ប៊ីលាន​ដុល្លារ​ បាត់​ទៅ​ហើយ​សម្រាប់​ឆ្នាំ ២០១៨​នេះ​។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​បំផុត​នោះ​គឺ Avengers នឹង​ចាប់​ដាក់​បញ្ចាំង​នៅ​ប្រទេស​ចិន​ថ្ងៃ​ទី ១១​ខែ​ឧសភា​នេះ ហើយ​នៅ​ពេល​ដែល​ចាប់​ផ្ដើម​បញ្ចាំង​ ចំនួន​ទឹក​ប្រាក់​នឹង​កាន់​តែ​កើន​ឡើង​មិន​ធម្មតា។

ភាពយន្ត​នេះ​ដែរ​ក៏​ដណ្ដើម​ដំណែង​ចំនួន​ប្រាក់​ចំណូល​សប្ដាហ៍​ដំបូង​ពី​រឿង "The Force Awakens” កាល​ពី​សប្ដាហ៍​មុន​ ដោយ​រក​ចំណូល​បាន ២៥០​លាន​ដុល្លារ​។ ភាពយន្ត "Black Panther” រក​ចំណូល​បាន​១​ប៊ីលាន​ដុល្លារ​ បន្ទាប់​ពី​ដាក់​បញ្ចាំង​បាន​៤​សប្ដាហ៍​កាល​ពី​ខែ​កុម្ភៈ៕

ប្រភព៖ The Verge   ប្រែ​សម្រួល៖ ធារ៉ូ