Sylvester Stallone កំពុង​ចរចា​សាច់​រឿង​ចំពោះ​ភាពយន្ត​ Rambo វគ្គ​ទី ៥

  • 2018-05-06 04:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​ជា​មាន​វ័យ​​ដល់​ទៅ ៧១​ឆ្នាំ​ហើយ​ក៏​ដោយ ក៏​តារា​សម្ដែង​ Sylvester Stallone នៅ​តែ​ចង់​សម្ដែង​ជា​តួអង្គ​ទាហាន John Rambo ម្ដង​ទៀត​ដែរ។

ខណៈ​ពេល​ព័ត៌មាន​ចំពោះ​ការ​ចូលរួម​សម្ដែង​របស់​លោក​គឺ​មិន​ត្រូវ​បាន​បញ្ជាក់​នៅ​ឡើយ ប៉ុន្តែ​លោក Avi Lerner អ្នក​ដឹក​នាំ​ប្រចាំ​ក្រុមហ៊ុន​ផលិត​រឿង​ Millennium កំពុង​តែ​រៀប​ចំ​គម្រោង​នេះ​ ជាមួយ​នឹង​ថ្ងៃ​កំណត់​សម្រាប់​ថត​នៅ​ខែ​កញ្ញា​ឆ្នាំ​នេះ។ លោក Stallone អាច​កំពុង​តែ​សស្រាក់​សស្រាំ​ក្នុង​ការ សរសេរ​ប៉ារ៉ូល​រឿង​ ដោយ​ដៃ​គូ​ផលិត​រឿង​ Expendables របស់​លោក​ឈ្មោះ Lerner នឹង​ជា​អ្នក​ផលិត។

ចំពោះ​សាច់​រឿង​វគ្គ​ថ្មី​នេះ​អាច​ពាក់​ព័ន្ធ​នឹង​ការ​ចាប់​ជំរិត​កូន​ស្រី មិត្ត​របស់​លោក​ ដូច្នេះ​ហើយ​ទើប​ Rambo ត្រូវ​ឆ្លង​កាត់​ព្រំដែន​ប្រទេស​ Mexico និង​ជួប​ប្រទះ​តទល់​ជាមួយ​ក្រុម​ជួញ​ដូរ​ដ៏​គ្រោះ​ថ្នាក់​និង​កាច​សាហាវ​បំផុត​នៅ​ទី​នោះ។

ភាពយន្ត​វគ្គ​ដំបូង​របស់ Rambo បាន​​បញ្ចេញ​កាល​ពី​ឆ្នាំ ១៩៨២ ហើយ​ក៏​បាន​ចេញ​វគ្គ​ថ្មី​ជា​បន្ត​បន្ទាប់ និង​បាន​ធ្វើ​ឲ្យ​លោក Sylvester Stallone ក្លាយ​ជា​តារា​ល្បី​លំដាប់​កំពូល​មួយ​រូប៕

ប្រភព៖ deadline   ប្រែ​សម្រួល៖ ធារ៉ូ