តាក់ស៊ី​ហោះ​ចាប់ផ្តើម​ហោះ​​ហើរ​ដោយ​ជោគជ័យ អតិថិជន​អាច​ទៅ​រកជិះ​បានហើយ

  • 2018-05-07 09:13:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Surefly ដែលជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន Workhorse បាន​បញ្ជូន​តាក់ស៊ី​ហោះ​ឡើងលើ​មេឃដោយ​ជោគជ័យ ជាមួយ​​អ្នក​ដំណើរ​ម្នា​ក់នៅ​ខាងក្នុង​នោះ​ជា​លើកដំបូង​។​

​តាក់ស៊ី​ហោះ​របស់ Surefly បានធ្វើ​តេស្ត​ដោយ​ដឹក​មនុស្ស​នៅក្នុង​នោះ​ដោយ​ជោគជ័យ​ពេញលេញ​នៅ​ខាងក្រៅ​ក្រុង​ស៊ីន​ស៊ីណា​រី​។​

Workhorse គឺជា​ក្រុមហ៊ុន​តែមួយគត់​ដែល​មាន​វិញ្ញាបនបត្រ​ធ្វើ​ពិសោធន៍ FAA ដើម្បី​សាកល្បង​ប្រភេទ​រថយន្ត​តាក់ស៊ី​នេះ​នៅ​ក្នុង​សហរដ្ឋអាមេរិក​។​

​តាក់ស៊ី​ហោះ Surefly ត្រូវ​បាន​ដាក់​បង្ហាញ​ជា​លើកដំបូង​នៅ​ឯ​ពិព័រណ៍​យន្តហោះ​ទីក្រុង​ប៉ារីស​កាលពី​ខែ​មិថុនា​ឆ្នាំមុន​។​

​លោក ច​ន ហ្គ្រា​បឺ ប្រធាន​ប្រតិ​ប​ត្ដិ​ការ​បាន​និយាយ​ថា “​មេកា​និក​នៃ​ការហោះហើរ​តាក់ស៊ី​ហោះ​នេះ​គឺ​ខុសគ្នា​ទាំងស្រុង​ពី​ឧទ្ធម្ភាគចក្រ​ឬ​យន្តហោះ​”​។​

​អ្នកបើក​តាក់ស៊ី​ហោះ​ត្រូវ​ប្រាប់​កុំព្យូទ័រ​តាម​ប្រព័ន្ធ​មួយ​ហៅថា Fly-by Wire System ឱ្យ​ដឹក​ទៅ​កន្លែង​ណាមួយ ហើយ​កុំព្យូទ័រ​នឹង​រក​វិធី​ធ្វើ​ម៉េច​អាច​ហោះ​ទៅ​ទីនោះ​ដោយសុវត្ថិភាព អាច​ទុកចិត្ត​បាន និង​មាន​ផាសុខភាព​៕

ប្រភព៖ rasmeinews