មកមើលអាហារសម្រាប់អ្នកជំងឺនៅជប៉ុនទាំងនេះ ច្បាស់ជាស្រក់ទឹកមាត់មិនខាន

  • 2018-05-10 02:30:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ អ្នក​ប្រើប្រាស់​បណ្ដាញ Imgur មាន​គណនី​ឈ្មោះ jenkinsinjapan បាន​ទៅ​សម្រាល​កូន​នៅ​ក្នុង​ទីក្រុង Mito ប្រទេស​ជប៉ុន។ មន្ទីរពេទ្យ​នៅ​ទី​នោះ បាន​ផ្ដល់​អាហារ​ជា​ច្រើន​មុខ រហូត​ធ្វើ​ឲ្យ​នាង​ទ្រាំ​មិន​បាន ក៏​ថត​រួច​បង្ហោះ​ប្រាប់​អ្នក​លេង​អ៊ីនធឺណិត​ឲ្យ​ដឹង​តែម្ដង។

jenkinsinjapan បាន​ឲ្យ​ដឹង​ថា ការ​សម្រាល (ដោយវះកាត់) របស់​នាង​មិន​បាន​គ្រោង​ទុក​ឡើយ ដូច្នេះ​អាហារ​ដែល​នាង​ទទួល​បាន មិនមែន​ជា​អាហារ​មុន​ពេល​វះកាត់​ឡើយ។ ក្រោយ​មក​ទើប​នាង​ដឹង​ថា អាហារ​ទាំង​នោះ​គឺ​សម្រាប់​អ្នក​ជំងឺ​ទូទៅ​នៅ​មន្ទីរពេទ្យ ទទួល​ទាន​រាល់​ថ្ងៃ​ប៉ុណ្ណោះ។

ស្ត្រី​ខាង​លើ​បាន​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា វា​គឺ​ជា​មន្ទីរពេទ្យ​ឯកជន ប៉ុន្តែ​ការ​ចំណាយ​ភាគ​ច្រើន​ត្រូវ​ខាង​ធានារ៉ាប់រង ជា​អ្នក​ទទួល​ខុស​ត្រូវ ខណៈ​នាង​ក៏​ត្រូវ​ចំណាយ​បន្ថែម ៣០ ភាគរយ​នៃ​ថ្លៃ​សរុប​ដែរ ប៉ុន្តែ​វា​មិន​អស់​ថ្លៃ​ឡើយ៕

ចង់​ដឹង​អាហារ​ទាំង​នោះ​យ៉ាង​ណា​ខ្លះ ទៅ​ទស្សនា​ទាំង​អស់​គ្នា៖

ចុច​បន្ត៖

ប្រភព៖ Boredpanda   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី