ក្តៅៗ! អាមេរិក នឹងជួយជ្រោមជ្រែងសេដ្ឋកិច្ចកូរ៉េខាងជើង ប្រសិនបើយល់ព្រមធ្វើរឿងមួយ

  • 2018-05-12 03:20:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Mike Pompeo រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​អាមេរិក បាន​និយាយ​ថា អាមេរិក​នឹង​ជួយ​ជ្រោមជ្រែង​សេដ្ឋកិច្ច​របស់​កូរ៉េខាងជើង​ឡើង​វិញ បើ​សិន​ជា​ប្រទេស​ផ្ដាច់ការ​មួយ​នេះ យល់​ព្រម​បោះបង់​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ចោល។

លោក Mike Pompeo

«សហរដ្ឋអាមេរិក​នឹង​ត្រៀម​ខ្លួន​ធ្វើ​ការ​ជាមួយ​កូរ៉េខាងជើង ដើម្បី​សម្រេច​បាន​នូវ​ភាព​រុងរឿង​ដូច​គ្នា​ទៅ​នឹង​កូរ៉េខាងត្បូង​ដែរ»។ នេះ​បើ​តាម​សម្ដី លោក Mike ប្រាប់​អ្នក​យក​ព័ត៌មាន កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​នេះ។

លោក Mike ដែល​ទើបតែ​ត្រលប់​មក​ពី​ទីក្រុង Pyongyang វិញ បាន​ប្រាប់​ថា លោក​មាន​ការ​ពិភាក្សា​យ៉ាង​ល្អ​មួយ ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន។

គួរ​បញ្ជាក់​ថា លោក គីម ជុងអ៊ុន និង​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ នឹង​ជួប​ពិភាក្សា​គ្នា​ដោយ​ផ្ទាល់ នា​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១៨ នៅ​ក្នុង​ប្រទេស​សិង្ហបុរី៕

លោក គីម ជុងអ៊ុន និង​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ

ចុច​អាន៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី