សល់ក្រុមហ៊ុនទូរសព្ទល្បីៗចំនួន ៤ ប៉ុណ្ណោះ មិនទាន់ផលិតទូរសព្ទក្បាលឆក
- 2018-05-20 06:57:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សល់ក្រុមហ៊ុនទូរសព្ទល្បីៗចំនួន ៤ ប៉ុណ្ណោះ មិនទាន់ផលិតទូរសព្ទក្បាលឆក
ចន្លោះមិនឃើញ
ស្មាតហ្វូន Android ដែលប្រើរចនាបថក្បាលឆក បានបង្ហាញវត្តមានជាបន្តបន្ទាប់ ចាប់តាំងពី iPhone X បានចាប់កំណើតមក។ បើរាប់ត្រួសៗទៅនៅសល់ក្រុមហ៊ុនផលិតទូរសព្ទល្បីៗចំនួន ៤ ប៉ុណ្ណោះ មិនទាន់ ដេញតាមសម័យប្រើរចនាបថក្បាលឆក។
១. Samsung
ស្មាតហ្វូនកំពូលចុងក្រោយរបស់ Samsung គឺ Galaxy S9/S9+ នៅតែបន្តប្រើរចនាបថអេក្រង់លាត មានភាពស៊ីមេទ្រី មិនមានបាត់ផ្នែកណាមួយដុំនោះទេ។ ចំណែកឯស្មាតហ្វូនធន់កណ្ដាលមួយចំនួន ដែល Samsung បានបញ្ចេញលក់បន្តបន្ទាប់មកនេះ ក៏នៅតែមានផ្ទៃអេក្រង់ដែលស៊ីមេទ្រីគ្នាដែរ។
២. HTC
ស្មាតហ្វូនជំនាន់ថ្មីរបស់ HTC ម៉ូដែល U12+ ដែលគេរំពឹងថានឹងប្រកាសចេញនៅខែមិថុនាខាងមុខនេះ មិនមានអេក្រង់ដែលឆែបមួយដុំនោះទេ ពោលនៅតែជាអេក្រង់ដែលអាចបង្ហាញរូបភាពបានពេញលក្ខណៈ។
៣. Xiaomi
ក្រុមហ៊ុនចិនមួយចំនួននាំគ្នាប្រើរចនាបថឆកដូចជា iPhone X ព្រោងព្រាត ប៉ុន្តែប្លែកអីតែ Xiaomi នៅតែបន្តដើរលើគន្លងចាស់របស់ខ្លួន ប្រើអេក្រង់ពេញ។ ត្បិតមិនប្រើរចនាបថឆកមែន ប៉ុន្តែ Xiaomi នៅតែអាចផលិតស្មាតហ្វូនដែលមានគែមអេក្រង់ស្ដើងបានយ៉ាងល្អ ដូចជា Mi Mix 2S ជាដើម។
៤. Sony
ស្មាតហ្វូនជំនាន់ចុងក្រោយរបស់ Sony បានប្ដូរមកប្រើរចនាបថថ្មីឈ្មោះថា Ambient Design ដែលមានសភាពប៉ោងនៅផ្នែកកណ្ដាល ហើយផ្ទៃអេក្រង់មានគែមស្ដើង និងគ្មានក្បាលឆកនោះទេ៕