ទើបបានប៉ុន្មានសោះ! Apple ជោគជ័យជំនួញថ្មីបាត់
- 2018-05-20 07:58:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទើបបានប៉ុន្មានសោះ! Apple ជោគជ័យជំនួញថ្មីបាត់
ចន្លោះមិនឃើញ
ការស្រាវជ្រាវថ្មីរបស់ Strategy Analytics បានបង្ហាញថានៅត្រីមាសទីមួយឆ្នាំ ២០១៨ Amazon អាចលក់ Speaker វៃឆ្លាតបាន ៤ លានគ្រឿង, Google លក់បាន ២,៤ លានគ្រឿង និង Alibaba លក់បាន ៧ សែនគ្រឿង។
ចំណែក Apple បានប្រកាសចេញ Speaker វៃឆ្លាត HomePod នៅខែមិថុនា ឆ្នាំ ២០១៧ ដែលបានចាប់ផ្ដើមលក់នៅខែកុម្ភៈ ឆ្នាំ ២០១៨។ ចាប់ពីខែកុម្ភៈ ដល់ចុងខែមីនា ឆ្នាំ ២០១៨ នេះ Apple អាចលក់ HomePod បានដល់ ៦ សែនគ្រឿង។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះ Speaker នេះ មានលក់តែនៅ ៣ ប្រទេសប៉ុណ្ណោះ រួមមានសហរដ្ឋអាមេរិក, ចក្រភពអង់គ្លេស និង អូស្ត្រាលី។ HomePod នេះថែមមានតម្លៃដល់ ៣៤៩ ដុល្លារ ថ្លៃជាងផលិតផលរបស់គូប្រជែងដទៃ។
នេះបង្ហាញជាភាពជោគជ័យមួយសម្រាប់ជំនួញថ្មីរបស់ Apple។ កន្លងមកមានព័ត៌មានលេចឮថា Apple អាចនឹងចេញលក់ HomePod ស៊េរីថ្មីដែលមានតម្លៃធូរថ្លៃ ដើម្បីពង្រីកទីផ្សាររបស់ខ្លួន៕