ប្រព័ន្ធ​ចុះ​បញ្ជី​យានយន្ត ត្រូវបាន​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​ទិន្នន័យ​ពន្ធគយ ជា​ផ្លូវការ​!

  • 2018-05-21 08:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួង​សាធារណការ បាន​ឱ្យដឹង​ថា ការ​តភ្ជាប់​ប្រព័ន្ធ​នេះ នឹង​ធ្វើការ​ផ្ទៀតផ្ទាត់ លេខ​សម្គាល់​សន្លឹកពន្ធ​នាំចូល​ ដើម្បី​ទាញយក​ព័ត៌មាន​យានយន្ត​មក​ប្រើប្រាស់ សម្រាប់​ការ​ចុះ​បញ្ជី​យានយន្ត ដែល​ចូលរួម​ចំណែក​យ៉ាង​សំខាន់ ក្នុងការ​បង្ក​ភាព​ងាយស្រួល​ដល់ការ​ផ្តល់​សេវា ទប់ស្កាត់​ការក្លែង​បន្លំ​ឯកសារ​សាធារណៈ ចំណេញ​ពេលវេលា​ក្នុងការ​ចុះ​បញ្ជី​យានយន្ត និង​បង្កើន​ការ​ប្រមូល​ចំណូល​ពន្ធគយ​ផងដែរ។

រូប​តំណាង

គិតចាប់​ពីថ្ងៃ​ដាក់ឲ្យ​ដំណើរការ​សាកល្បង​កាលពី​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០១៨ មកដល់​ថ្ងៃ​ដាក់​ឱ្យ​ដំណើរការ​ផ្លូវការ​នេះ មាន​រយៈពេល​ប្រមាណ​ជាង ០២​ខែ ដែល​បាន​ផ្ទៀងផ្ទាត់​គល់​បញ្ជី​យានយន្ត​ប្រមាណ​ជិត ១០ម៉ឺន​គ្រឿង (រថយន្ត​ប្រមាណ ១៣ ០០០​គ្រឿង)។

កាលពី​ថ្ងៃទី​១០ ខែ​ឧសភា ឆ្នាំ​២០១៨​កន្លង​ទៅ ក្រសួង​សាធារណការ ក៏​បាន​សម្រេច​តភ្ជាប់​ប្រព័ន្ធ​ចុះ​បញ្ជី​យានយន្ត​ជាមួយនឹង​ប្រព័ន្ធ​ទិន្នន័យ​ពន្ធដា របស់​អគ្គនាយកដ្ឋាន​ពន្ធដា ផងដែរ។ ការ​តភ្ជាប់​ប្រព័ន្ធ​នេះ នឹង​អាច​ធានា​​បាន​ថា យានយន្ត​ដែល​មកផ្ទេរ​កម្មសិទ្ធិ សុទ្ធតែ​បាន​បង់ពន្ធ​ប្រថាប់ត្រា​ត្រឹមត្រូវ ហើយ​ចំពោះ​យានយន្ត​ដែល​មិនបាន​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​លើ​មធ្យោបាយ​ធ្វើ​ដំណើរ​ត្រឹមត្រូវ​នោះ ក៏ត្រូវ​ប្រឈម​មុខ​នឹងការ​លុបឈ្មោះ​ចេញពី​បញ្ជី​យានយន្ត​ផងដែរ៕

ពិធីដាក់ឱ្យដំណើរការការ​តភ្ជាប់​ប្រព័ន្ធ​ស្វ័យ​ប្រវត្តិកម្ម​ | រូបភាព៖ ក្រសួង​សាធារណការ

អាន​អត្ថបទ​បន្ត៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី