Bugatti Chiron គ្រឿង​ទី​ ១០០ ​រូបរាង​ប្លែក ត្រៀម​ដឹក​ឲ្យ​ភ្ញៀវ​នៅ​អារ៉ាប់​

  • 2018-05-25 07:44:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ក្រុមហ៊ុន​ Bugatti បាន​ធ្វើ​ការ​អបអរ​សាទរ​​ចំពោះ​ការ​ផលិត​រថយន្ត​ Bugatti Chiron បាន​ចំនួន​ ១០០ គ្រឿង​ ក្នុង​ចំណោម​ ៥០០ គ្រឿង​ដែល​ត្រូវ​ផលិត។

​រថយន្ត​គ្រឿង​ទី​ ១០០ ​នេះ​នឹង​ត្រូវ​ដឹក​ជញ្ជូន​ទៅ​ឲ្យ​អតិថិជន​នៅ​តំបន់​ Arabian Peninsula ដោយ​វា​​មាន​ស្រោប​ដោយ​សារធាតុ​កាបូន​ពណ៌​​ខៀវ​​ក្រមៅ​យ៉ាង​ពិសេស រំលេច​ដោយ​ឆ្នូត​ពណ៌​ក្រហម ហើយ​ផ្នែក​ខាង​ក្នុង​មាន​រចនា​ដោយ​សារធាតុ​ស្បែក​ពណ៌​ក្រហម។

Bugatti បាន​ឲ្យ​ដឹង​ថា​រថយន្ត​ទី​ ១០០ គ្រឿង​នេះ​មាន​តម្លៃ​ប្រមាណ​ ២,៨៥ លាន​អឺរ៉ូ (ប្រមាណ​ ៣,៣ លាន​ដុល្លារ)។ Bugatti Chiron ប្រើ​ម៉ាស៊ីន​ស៊ីឡាំង​ ១៦ ប្រភេទ​ Quad-Turbo មានទំហំ​ ៨,០ លីត្រ និង​អាច​រត់​បាន​នៅ​ល្បឿន​កំណត់​ត្រឹម​ ៤២០ គ.ម/ម៉៕​​

ប្រភព៖ Caradvice   ប្រែ​សម្រួល៖ សុខហេង