ប្ដូរ Logo ថ្មី​ហើយ Metfone បន្ត​ចេញ​និមិត្ត​រូប​ថ្មី​ថែម​ទៀត

  • 2018-05-25 10:39:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Munny និមិត្ត​រូប​ថ្មី Metfone បន្ទាប់​ពី​ប្ដូរ​ស្លាក​សញ្ញា​នៅ​ថ្ងៃ​ទី២១ ឧសភា ក្នុង​សណ្ឋាគារ សូហ្វីតែល ភោគីត្រា ក្រោយ​ពី​បាន​បោះ​ទុន​នៅ​កម្ពុជា​ជាង ៩ឆ្នាំ​មក​ហើយ ដោយ​ដើរ​តួ​ជា​អ្នក​ភ្ជាប់ ស្ដាប់ និង​យល់​ពី​តម្រូវ​ការ​អតិថិជន ព្រម​ទាំង​ផ្ដល់​ភាព​ច្បាស់​លាស់​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​ផង​ដែរ។

ការ​ប្រើ​ឈ្មោះ Munny ទៅ​លើ​តុក្កតា​ដែល​តំណាង​ឲ្យ​ក្រុមហ៊ុន​ខាង​លើ មាន​ន័យ​ថា ជា​មនុស្ស​ឆ្លាត និង​ដឹង​រាល់​អ្វីៗ​ទាំង​អស់ ហើយ Munny ក៏​ប្រកាន់​ខ្ជាប់​គុណ​តម្លៃ​ស្នូល​ ២ គឺ៖

  • ការ​យក​ចិត្ត​ទុក​ដាក់៖ ស្ដាប់ ស្វែង​យល់ និង​ជួយ​អតិថិជន​ទៅ​វិញ​ទៅ​មក​ដើម្បី​ផ្ដល់​សេវា​សមស្រប​មួយ​ដែល​ជា​តម្រូវ​ការ​របស់​អតិថិជន។

  • អ្នក​ច្នៃប្រឌិត៖ ជា​អ្នក​គោរព និង​ទទួល​យក​គ្រប់​យោបល់​ទាំង​អស់ ទោះ​បី​បញ្ហា​កើត​ពី​ទី​ណា ថ្មី ឬ​ចាស់​ក៏​ដោយ ដោយ​ផ្ដល់​សេវាកម្ម និង​ផលិត​ផល​ល្អ​ដល់​គ្រប់​អតិថិជន៕

អត្ថបទ៖ វិទូ