មុននឹង​គិតថា​ការងារ​របស់​អ្នក​អន់ សូម​មើល​ការងារ​អ្នក​បា​លូ​ទាំងនេះ​សិន

  • 2018-05-26 04:16:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​មនុស្ស​យើង​តែ​ទាល់​ហើយ ការងារ​អ្វី​ក៏​សុខចិត្ត​ធ្វើ​ដែរ ធ្វើយ៉ាងណា​ឱ្យតែបាន​ចម្អែត​ក្រពះ​។ ប៉ុន្តែ​អ្នកខ្លះ​មានការ​ងារ​ល្អ​ធ្វើ​ហើយ បែរជា​មិន​ពេញចិត្ត​ការងារ​របស់ខ្លួន​ទៅវិញ​។ ដូចនេះ​មុននឹង គិតថា​ការងារ​របស់​អ្នក​អន់ សូម​ក្រឡេកមើល​ការងារ​របស់​អ្នក​បា​លូ​ទាំងនេះ​សិន​។​

​យោងតាម​របាយការណ៍​បង្ហាញថា អ្នក​បា​លូ​រាប់សិប​នាក់​ស្លាប់​ជា​រៀងរាល់ឆ្នាំ នៅក្នុង​ប្រទេស បង់​ក្លា​ដែ​ស នៅពេល​ពួកគេ​មុជទឹក​ចូលទៅក្នុង​បំពង់​បង្ហូរទឹក​សម្អុយ​ដើម្បី​កាយ​សំរាម ដែល​ស្ទះ ដោយ​ប្រើ​ដំបង ឬ​ដៃទទេ​។​

​ពួកគេ​ទទួលបាន​ថ្លៃ​កម្លាំង​ពលកម្ម​ប្រចាំថ្ងៃ​តែ ១០​ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​ការងា​រា​ហែល​ឆ្លងកាត់​បំពង់ បង្ហូរទឹក​សម្អុយ​ដើម្បី​បា​សំរាម ដែល​ស្ទះ​នៅក្នុង​រដ្ឋធានី​ដា​ក្កា ដោយ​គ្មាន​ឧបករណ៍​ការពារ សូម្បី​វ៉ែនតា​ការពារ​ទឹក​ចូល​ភ្នែក​។

​សូមបញ្ជាក់ថា ទីក្រុង​ដែលមាន​ប្រជាជន​រស់នៅ​ប្រមាណ ១៤ លាន​នាក់​នេះ​មាន​ប្រព័ន្ធ បង្ហូរទឹក​សម្អុយ​មិន​គ្រប់គ្រាន់​ទេ ហើយ​ភ្លៀង​ធ្លាក់​ខ្លាំង​បណ្តាលឱ្យ​ទឹក​ជន់​លិច​ជា​ញឹកញាប់​៕

ចុចអាន៖

ប្រភព ៖ រស្មីកម្ពុជា