Apple ឲ្យប្រើអត់យកលុយ សេវា iCloud ទំហំ​ដល់ ២០០០ GB

  • 2018-05-26 05:42:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីបង្កើនចំនួនអ្នកប្រើប្រាស់សេវាកម្ម iCloud ក្រុមហ៊ុន Apple បានចេញ Promotion ថ្មី ដោយ​ផ្ដល់ជូននូវការប្រើប្រាស់សេវាកម្មនេះឥតគិតថ្លៃចំនួនមួយខែ ដល់អ្នកប្រើប្រាស់ទាំងឡាយ។

នៅពេលអ្នកប្រើផលិតផល iDevice (មាន iPhone, iPad ឬ iPod) មិនមានសល់ទំហំមេមូរី iCloud ដើម្បីធ្វើការ Backup នឹងមានសារថ្មីដែលផ្សាយពីការផ្ដល់ជូនឥតគិតថ្លៃនេះ។ ការប្រើឥតគិតថ្លៃនេះមានចាប់ពី ៥០ GB ដល់ ២ TB សម្រាប់រយៈពេលមួយខែដំបូង។

ដូចជាសេវាកម្ម Apple ផ្សេងទៀតដែរ សេវាកម្ម iCloud នេះនឹងចាប់ផ្ដើមគិតលុយដោយស្វ័យប្រវត្តិនៅខែទីពីរ ក្រោយពីការប្រើប្រាស់ខែទីមួយបានបញ្ចប់។ ប៉ុន្តែអ្នកប្រើប្រាស់ក៏អាចមានសិទ្ធមិនបន្តប្រើប្រាស់បានផងដែរ។

គួរដឹងថា Apple បានផ្ដល់ទំហំ​ ៥ GB សម្រាប់អ្នកប្រើប្រាស់សេវាកម្ម iCloud ធ្វើការ Backup ឯកសាររបស់ខ្លួន ជាទំហំដែលផ្ដល់ជូនដោយមិនគិតថ្លៃ ប៉ុន្តែបើប្រើប្រាស់មិនគ្រាន់អ្នកប្រើប្រាស់អាចទិញទំហំបន្ថែមបាន៕

ប្រភព៖ AppleInsider   ប្រែ​សម្រួល៖ សុខហេង