ថតរូបជាមួយម្តាយ តាំងពីចូលរៀនរហូតដល់ចប់ តែរូបចុងក្រោយធ្វើឲ្យគ្រប់គ្នា ទប់ទឹកភ្នែកមិនជាប់

  • 2018-05-26 06:47:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នារី​វ័យ​ក្មេង​ប្រើប្រាស់​បណ្ដាញ​សង្គម Twitter ម្នាក់​មាន​គណនី​ឈ្មោះ @nanatat07 បាន​ចងក្រង​នូវ​អនុស្សាវរីយ៍​ដែល​មិន​អាច​បំភ្លេច​បាន ដោយ​ថត​រូប​ជាមួយ​ម្ដាយ​នាង​អស់​រយៈពេល ជាង​៤ឆ្នាំ ប៉ុន្តែ​រូបថត​ចុង​ក្រោយ​មួយ​សន្លឹក ធ្វើ​ឲ្យ​គ្រប់​គ្នា​ទប់​ទឹក​ភ្នែក​មិន​ជាប់។

នាង @nanatat07

នាង​បាន​សរសេរ​សារ​មួយ​ថា «កាល​ពី​ម្សិលមិញ គឺ​ជា​ថ្ងៃ​ចុងក្រោយ​នៃ​ថ្នាក់​វិទ្យាល័យ​របស់​ខ្ញុំ។ អស់​រយៈពេល ៤ឆ្នាំ ខ្ញុំ​បាន​ថត​រូប​ជាមួយ​ម្ដាយ​ខ្ញុំ តាំង​ពី​ថ្ងៃ​ចូល​រៀន​ដំបូង រហូត​ដល់​ថ្ងៃ​បញ្ចប់។ គាត់​មិន​អាច​រង់​ចាំ រហូត​ដល់​រូបថត​ចុង​ក្រោយ​ឡើយ ប៉ុន្តែ​កម្លាំង​របស់​គាត់​បាន​ជំរុញ​ខ្ញុំ ឲ្យ​នៅ​តែ​រឹងមាំ​ក្នុង​អំឡុង​ពេល​នេះ។ ការ​ខិតខំ​ប្រឹងប្រែង​របស់​ខ្ញុំ​ទាំង​ប៉ុន្មាន គឺ​ដើម្បី​គាត់»។

គួរ​បញ្ជាក់​ថា ក្នុង​រយៈ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ សារ​មួយ​នេះ​ត្រូវ​បាន​គេ​ចុច Like ជាង ៥សែន​ដង និង​ចែកចាយ​បន្ត ជាង ១សែន​ដង​ទៀត​ផង៕

ចង់​ដឹង​អត្ថន័យ​នៃ​សារ​នោះ​យ៉ាង​ណា សូម​ទស្សនា​រូប​ខាង​ក្រោម​ទាំង​អស់​គ្នា៖

ឆ្នាំទី១

ឆ្នាំទី២

ឆ្នាំទី៣

ឆ្នាំទី៤

ចុច​អាន៖

ប្រភព៖ Boredpanda   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី