ស្មាតហ្វូនអនាគតរបស់ Vivo ត្រូវប្រទះឃើញប្រើនៅទីសាធារណៈ
- 2018-05-26 06:54:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្មាតហ្វូនអនាគតរបស់ Vivo ត្រូវប្រទះឃើញប្រើនៅទីសាធារណៈ
ចន្លោះមិនឃើញ
ស្មាតហ្វូនថ្ងៃអនាគតរបស់ Vivo ដែលមានឈ្មោះថា Apex មានអេក្រង់លាតពេញផ្នែកខាងមុខ គ្មានក្បាលឆក ត្រូវបានគេប្រទះឃើញកាន់ប្រើនៅទីសាធារណៈនៅប្រទេសចិន។
តាមរយៈរូបភាព ២ សន្លឹកដែលគេថតបាន ហាក់មិនមានបង្ហាញអ្វីច្រើនអំពីស្មាតហ្វូន Apex នេះទេ ប៉ុន្តែមានបង្ហាញថាវាមានរន្ធដោតកាសនៅផ្នែកខាងលើ ដែលជារន្ធប្រភេទ 3.5mm។
Vivo Apex ជាឈ្មោះដែលនៅជា Concept នៅឡើយ ហើយគេជឿថាឈ្មោះសម្រាប់ផលិតផលសម្រេចនឹងមានឈ្មោះថា Vivo NEX។ Vivo NEX នេះដែរទំនងជានឹងមានបង្កប់កាមេរ៉ា Selfie នៅផ្នែកខាងក្នុង, មាន RAM ទំហំ ៨ GB និងបន្ទះឈីប Snapdragon 845។
Vivo នឹងប្រកាសចេញស្មាតហ្វូនអនាគតនេះនៅថ្ងៃទី ១២ ខែមិថុនាខាងមុខនេះហើយ៕