ឪពុករៀបចំអាហារថ្ងៃត្រង់ឲ្យកូនស្រី ធ្វើតាមរូបគំនូររបស់នាង ឯលទ្ធផលពិតជាអស្ចារ្យ!

  • 2018-05-28 02:40:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជា​ឪពុក​ជនជាតិ​ជប៉ុន​ម្នាក់ កំពុង​ទទួល​បាន​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម ព្រោះ​តែ​ការ​រៀបចំ​អាហារ​ថ្ងៃ​ត្រង់​ដ៏​អស្ចារ្យ​សម្រាប់​កូន​ស្រី ដោយ​ផ្អែក​លើ​រូប​គំនូរ​របស់​នាង។

លោក Takafumi Ozeki ដែល​ជា​តារា​កំប្លែង​មួយ​រូប បាន​នឹក​ឃើញ​គំនិត​នេះ​ឡើង បន្ទាប់​ពី​កូន​ស្រី​របស់​ខ្លួន​សួរ​ថា តើ​លោក​អាច​ធ្វើ​រូប​គំនូរ​ឲ្យ​ទៅ​ជា​អាហារ​ថ្ងៃ​ត្រង់​បាន​ទេ។

ជា​មួយ​គ្នា​នេះ លោក Ozeki បាន​បង្ហោះ​រូប​គំនូរ​កូន​ស្រី​ជាមួយ​នឹង​អាហារ​ថ្ងៃ​ត្រង់​ដែល​លោក​រៀបចំ​រួច នៅ​លើ​បណ្តាញ​សង្គម Twitter ដោយ​ទទួល​បាន​ការ​ចុច Like រាប់​ពាន់​ដង​ទៀត​ផង៕

ចង់​ដឹង​យ៉ាង​ណា សូម​ទស្សនា​រូប​ភាព​ខាង​ក្រោម៖

ចុច​អាន៖

ប្រភព៖ nextshark   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី