“ជួប​គ្នា​ឆ្នាំ​ក្រោយណា!" ជា​សម្ដី​របស់ Ronaldo ធ្វើ​ឲ្យ Fan ស្ដេច​ស​ត្រជាក់​ចិត្ត

  • 2018-05-28 03:32:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo បាន​បញ្ចប់​ភាព​មន្ទិល​សង្ស័យ ដោយ​គេ​បាន​បង្ហើប​ថា នឹង​នៅ Real Madrid បន្ត​ទៀត បន្ទាប់​ពី​អនាគត​គេ​​ស្រពិចស្រពិល​ក្រោយ Champions League ផ្ដាច់​ព្រ័ត្រ។

អំឡុង​ពេល​​ថ្ងៃ​អបអរ​ក្នុង​ទីក្រុង Madrid ក្រោយ Real យក​ឈ្នះ Liverpool ៣-១ Ronaldo បាន​បោះពាក្យ​មួយ​ឃ្លា​​ទៅ​កាន់​អ្នក​គាំទ្រ​ទាំង​អស់​ថា​៖ "ជួប​គ្នា​ឆ្នាំ​ក្រោយ​ណា"។ ប្រធាន​ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​បន្ត​​ទៀត​ថា គេ​មាន​ក្ដី​មោនភាព​ដែល​បាន​លេង​នៅ​ក្លឹប​ធំ​ជា​គេ​ក្នុង​លោក និងមាន​ទំនុក​ចិត្ត​នៅ​ Madrid។

Ronaldo បាន​ផ្ទេរ​មក​ចូលរួម​ជាមួយ Real Madrid នៅ​ឆ្នាំ​២០០៩ ពី​ក្លឹប​បិសាច​ក្រហម Manchester United ក្នុង​តម្លៃ​កំណត់ត្រា​ពេល​នោះ​​៨០​លាន​ផោន។ គិត​ទល់​ពេល​នេះ​បង្ហាញ​ខ្លួន​បាន​៤៣៨​ប្រកួត ទាត់​បញ្ចូល​ទី​បាន​​៤៥០​គ្រាប៕ ​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ