ដំណឹង​ក្រៀម​ក្រំ​សម្រាប់​អ្នកប្រដាល់​​ត្រកូល​​ ឡៅ ឪពុក​ទទួល​មរណភាព​

  • 2018-05-28 04:36:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វា​ពិត​ជា​ដំណឹង​ដ៏​ក្រៀម​ក្រំ​បំផុត​ដែល​ឪពុក​របស់​កីឡាករ​ត្រកូល​ ឡៅ​បាន​ទទួល​មរណភាព​។ នេះ​បើ​តាម​ការ​បង្ហោះ​សារ​របស់​អ្នក​ប្រដាល់​ សេន ប៊ុនថេន​មុន​នេះ​បន្តិច។

ឡៅ ចន្ទ្រា ឡៅ ចិត្រា និង ឡៅ ស៊ីណាត​

កីឡាករ​ប្រដាល់ សេន ប៊ុនថេន បាន​សរសេរ​លើ Facebook របស់​ខ្លួន​មុន​នេះ​បន្តិច​ថា ឪពុក​របស់​កីឡាករ ឡៅ ចន្ទ្រា ឡៅ ចិត្រា​ និង​អាជ្ញា​កណ្តាល ឡៅ ស៊ីណាត បាន​ទទួល​មរណភាព​ដោយ​ជំងឺ​គាំងបេះដូង​ព្រឹក​មិញ​នេះ។ វា​ពិត​ជា​ដំណឹង​ដ៏​ក្រៀម​ក្រំ​បំផុត​សម្រាប់​​អ្នក​កីឡា​​ត្រកូល​ឡៅ។

កីឡាករ ឡៅ ចិត្រា ទើប​តែ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​វគ្គ​ផ្តាច់​ព្រ័ត្រ​កាល​ពី​ល្ងាច​មិញ​​ដោយ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២​ បន្ទាប់​ពី​ចាញ់​ពិន្ទុ​កីឡាករ ផល សោភ័ណ្ឌ៕

ឪពុក របស់ ឡៅ ស៊ីណាត (អាវ​យឹត​ដៃ​វែង រាប់​ពី​ឆ្វេង​ទី​៣)

អត្ថបទ៖ ជាន ចាន់រ៉ា