Appទិញទំនិញបង្កើតដោយកូនខ្មែរ ទទួលបានការចាប់អារម្មណ៍មិនស្ទើរ ក្រោយបង្ហាញខ្លួនលើកដំបូង
- 2018-05-28 07:36:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Appទិញទំនិញបង្កើតដោយកូនខ្មែរ ទទួលបានការចាប់អារម្មណ៍មិនស្ទើរ ក្រោយបង្ហាញខ្លួនលើកដំបូង
ចន្លោះមិនឃើញ
ក្រុមហ៊ុន Mekong Mallដែលជាម្ចាស់លើកម្មវិធីទិញ-លក់ទំនិញអនឡាញថ្មីមួយ បានរៀបកម្មវិធីដាក់ស្តង់បង្ហាញអំពីសេវាកម្មផ្សេងៗរបស់ខ្លួនកាលពីថ្ងៃ ២៦ ឧសភា កន្លងទៅ ជាមួយការផ្ដល់រង្វាន់ជាច្រើនដល់អតិថិជន។
សេវាកម្មថ្មីនេះគឺជា App ទិញ-លក់ទំនិញឈ្មោះ Mekong Mall ដែលផ្ដួចផ្ដើមបង្កើតដោយលោក ឡាយ គីរី ដើម្បីបើកឲ្យអាជីវករដាក់លក់ និងបញ្ជាទិញទំនិញគ្រប់ប្រភេទលើប្រព័ន្ធបច្ចេកវិទ្យាទំនើប ទៅទីផ្សារក្នុង និងក្រៅស្រុកដោយងាយស្រួល ដោយអាចចូលឆែកបានតាមរយៈ Link មួយនេះ https://mekongmalls.com/ ។
សម្រាប់ការបង្ហាញខ្លួនជាលើកដំបូងក្រុមហ៊ុនខាងលើមាននៅទីតាំងចំនួន៦ដូចជា រង្វង់មូលជ្រោយចង្វាត្រើយខាងលិច, ផ្សារធំថ្មី, ផ្សារទំនើប City Mall, ច្រមុះជ្រូកស្ទឹងមានជ័យ, រង្វង់មូលទួលគោក, ខាងកើតផ្សារ សេនជូរី ក្រុមហ៊ុនទទួលបានការគាំទ្រយ៉ាងខ្លាំងដោយមានអតិថិជនជាច្រើនចូលរួមសួរព័ត៌មានផ្សេងៗទាក់ទងពីកម្មវិធី និងបានទាញយក App ទៅប្រើប្រាស់តែម្ដង។ នេះបើតាមកញ្ញា សុផន ស្រីនិច បុគ្គលិកផ្នែកអភិវឌ្ឍន៍ជំនួញបញ្ជាក់៕
អ្នកអាចទាញយក App មកប្រើប្រាស់ដោយចូលទៅកាន់ App Store ឬ Play Store
ព័ត៌មានបន្ថែម៖
ចូលទៅវិបសាយ: www.mekongmalls.com
លេខទូរសព្ទ៖ 023 634 6666