អ្នក​ប្រើ​ Facebook ធុញ​នឹង​មុខងារ​នេះ​បំផុត ប៉ុន្តែ​នៅ​មិន​ទាន់​មាន​វិធី​បិទ

  • 2018-05-28 06:44:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈពេល​ជាង​មួយ​ឆ្នាំ​មក​ហើយ​ ដែល​​នៅ​ពេល​អ្នក​ប្រើ​ Facebook ទាំង​ឡាយ​ មាន​មិត្តភ័ក្ដិ​ថ្មី​ នៅ​ក្នុង​ប្រអប់​សារ​ Inbox តែង​លោត​សារ​ដែល​បង្ហាញ​ថា "You are now connected on Messenger” ដោយបង្ហាញទាំងនៅលើវិបសាយ Facebook និង​នៅ​លើ​កម្មវិធី Messenger។

មាន​អ្នក​ប្រើ​ប្រាស់​​មិន​តិច​ទេ​ដែល​មាន​អារម្មណ៍​ធុញ​ទ្រាន់​នឹង​ចំណុច​នេះ។ ជាង​នេះ​ទៅ​ទៀត​ មិន​មាន​វិធី​ណា​ដើម្បី​អាច​បិទ​មុខងារ​នេះ​បាន​នោះ​ទេ។

ទាក់ទង​នឹង​ចំណុច​នេះ​ អ្នក​តំណាង​ Facebook បាន​ឆ្លើយ​តប​ថា​ អ្នក​ប្រើ​ប្រាស់​ដែល​មាន​ការ​ធុញ​ទ្រាន់​នឹង​មុខងារ​នេះ​ គួរ​ធ្វើ​ការ​ Feedback (ផ្ដល់​មតិ) ដល់​ក្រុម​ការងារ​ Facebook ដើម្បី​ឲ្យ​ពួក​គេ​ដឹង​ ថា​​គួរ​​ដោះ​ស្រាយ​បែប​ណា។

ប្រសិន​បើ​អ្នក​មិន​ពេញ​ចិត្ត​នឹង​មុខងារ​នេះ​ អ្នក​អាច​ Feedback ដល់​ Facebook ដោយ​ចុច​ត្រង់​នេះ

  • ពេល​ចូល​ដល់​ផ្ទាំង​ Feedback ចុច​លើ​ពាក្យ​ “Feedback about a feature”
  • ​​​​​​នៅ​ត្រង់​​ប្រអប់​ Product and Feature ចុច​យក​ពាក្យ​ Messenger
  • រួច​សរសេរ​​មតិ​របស់​អ្នក​ទៅ​ក្នុង​ប្រអប់​ Feedback

  • ក្នុងប្រអប់​នេះ​អ្នក​គួរ​សរសេរ​ជា​ភាសា​អង់គ្លេស ដោយ​អាច​សរសេរ​ថា​ ៖ "Dear Facebook, about new friends that always alert on the Messenger's inbox please remove it or provide an option to let us turn if off since it's very annoying. Thanks.” ឬ អាច​សរសេរ​តាម​គំនិត​របស់​អ្នក

  • ពេល​រួច​រាល់​ចុច​ "Send” ជា​ការ​ស្រេច

គួរ​ដឹង​ថា​ការ​ Feedback នេះ​អាច​មាន​ប្រសិទ្ធភាព ដោយ​សារ​កន្លង​មក​ Facebook ក៏​ធ្លាប់​បាន​ដក​ចេញ​នូវ​មុខងារ​ដូច​ជា​ Explore Feed ក្រោយ​ពី​ទទួល​បាន​ការ​ Feedback បែប​អវិជ្ជមាន​ជា​ច្រើន៕

អត្ថបទ៖ សុខហេង

អត្ថបទថ្មី