អ្នកប្រើ iPhone ស៊េរីខ្ពស់ៗ គួររៀនប្រើមុខងារ 3D Touch
- 2018-05-29 07:34:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកប្រើ iPhone ស៊េរីខ្ពស់ៗ គួររៀនប្រើមុខងារ 3D Touch
ចន្លោះមិនឃើញ
ចាប់ពី iPhone 6s ឡើងមកដល់ iPhone X នៅលើផ្ទៃអេក្រង់មានបង្កប់នូវបច្ចេកវិទ្យា 3D Touch ដែលបច្ចេកវិទ្យានេះ អាចធ្វើឲ្យការប្រើប្រាស់លើ iPhone កាន់តែមានភាពរហ័ស និងសម្បូរបែបជាងមុន។ ថ្ងៃនេះ Sabay នឹងបង្ហាញអំពីការបញ្ជាសំខាន់ៗមួយចំនួនជាមួយបច្ចេកវិទ្យា 3D Touch ដែលម្ចាស់ iPhone គួរដឹង ៖
១. ចុចលើប៊ូតុងខ្វែងនៃផ្ទាំង Notification ដើម្បីលុបចោល Notification ម្ដងទាំងអស់។
២. ប្រសិនបើអ្នករក្សាទុកកម្មវិធីច្រើនក្នុង Folder តែមួយ ចង់ដឹងថា Notification មានចេញពីកម្មវិធីណាអាចពិបាកបន្តិច។ ប៉ុន្តែជាមួយ 3D Touch អ្នកគ្រាន់តែចុចលើ Folder មួយសន្ទុះ នោះកម្មវិធីដែលមាន Notification នឹងលេចចេញមកភ្លាម។
៣. ចុចលើកម្មវិធី Camera ដើម្បីចេញជម្រើសនៃការថត អាចឲ្យអ្នករូបបានលឿន។
៤. ចុចលើកម្មវិធីដែលកំពុងដោនឡូដ ដើម្បីចេញជម្រើសច្រើន ដូចជា Prioritise Download ជាដើម។
៥. ប្រើ 3D Touch លើ Control Center ដើម្បីមានជម្រើសច្រើនលើ Shortcut ដូចជាប្ដូរកម្រិតពន្លឺលើការបើកពិលជាដើម។
អ្វីដែលបង្ហាញខាងលើនេះត្រឹមតែជាមួយផ្នែកតូចនៃការប្រើប្រាស់បច្ចេកវិទ្យា 3D Touch ដោយនៅមានចំណុចពិសេសៗដទៃទៀតជាច្រើន ដែលក្រុមការងារមិនអាចបង្ហាញបានអស់៕