​សីដក់​ក្នុង​កីឡា​ជាតិ​ ៤ វិញ្ញាសា​ការពារ​ជាតិ​យក​មេដាយ​មាស ៣

  • 2018-05-30 01:59:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ក្រុម​កីឡាករ​សីដក់​របស់​ក្រសួង​មហាផ្ទៃ​​​ដណ្ដើម​​បាន​មេដាយ​មាស​ចំនួន ៣ ក្នុង​ចំណោម ៤ វិញ្ញាសា ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ​​លើក​ទី​២​ ដែល​បាន​បិទ​វគ្គ​កាល​ពី​ម្សិល​មិញ​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ។

​៣ វិញ្ញាសា​ដែល​ក្រុម​ក្រសួង​​ការពារ​ជាតិ​យក​បាន​មេដាយ​មាស​រួម​មាន វិញ្ញាសា​បុរស ៣ ទល់ ៣ វិញ្ញាសា​​នារី ៣ ទល់​៣ និង​វិញ្ញាសា​នារី ២ ទល់ ២។ ​ចំណែក​១​​វិញ្ញាសា​ទៀត​គឺ​បុរស​ ២​ ទល់​២ នាក់ ​មេដាយ​មាស​ធ្លាក់​ទៅលើ​ក្រុម​​រាជ​ធានី​ភ្នំពេញ​។

​​ប្រភេទ​កីឡា​នេះ​មាន ១០ ​ខេត្ត​ចូល​រួម ដែល​បាន​ចាប់​ផ្ដើម​ដំណើរ​ការ​ប្រកួត​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​២០១៨៕ ​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី