Cheap Cosplay Guy ត្រឡប់មកវិញ ជាមួយការតុបតែងខ្លួនកាន់តែប្លែក ធានាផ្ទុះសំណើច

  • 2018-05-30 01:57:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជនជាតិ​ថៃ មាន​ឈ្មោះ​ថា Anucha Cha Saengchart ឬ​មាន​រហស្សនាម​ថា «Cheap Cosplay Guy» ដែល​ជា​អ្នក​ស្រលាញ់​ចូលចិត្ត​លេង​ឈុត Cosplay រូប​នេះ មាន​ឈ្មោះ​ល្បីល្បាញ​យ៉ាង​ខ្លាំង ដោយ​សារ​តែ​ការ​បង្កើត​ឈុត Cosplay តាម​តួអង្គ​នៅ​ក្នុង​ខ្សែភាពយន្ត ឬ​វីដេអូ​ហ្គេម ក៏​ដូច​ជា តារា​ល្បីៗ និង​រូបភាព​ប្លែកៗ នៅ​លើ​បណ្ដាញ​អ៊ីនធឺណិត​ផង​ដែរ។

ឈុត Cosplay ដែល​បុរស​រូប​នេះ​បាន​បង្កើត សុទ្ធ​សឹង​តែ​ប្រើ​របស់​របរ​ប្រើប្រាស់​នៅ​ក្នុង​ផ្ទះ​រាល់​ថ្ងៃ ដែល​មាន​តម្លៃ​ថោកៗ ប៉ុន្តែ​ពោរពេញ​ដោយ​គំនិត​ច្នៃប្រឌិត និង​គួរ​ឲ្យ​អស់​សំណើច។ នា​ពេល​ថ្មីៗ​នេះ រូប​គេ​បាន​ត្រលប់​មក​វិញ ជាមួយ​នឹង​ឈុត Cosplay ជា​ច្រើន​កាន់​តែ​ប្លែកភ្នែក និង​អស្ចារ្យ៕

ចង់​ដឹង​ថា Cheap Cosplay Guy មាន​អ្វី​ប្លែក​ខ្លះ ទៅ​ទស្សនា​ទាំង​អស់​គ្នា៖

ចុចអាន៖

ប្រភព៖ Boredpanda   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី