Man Utd ជិត​ទិញ​បាន​ខ្សែ​ការពារ​ស្ដាំ​ខ្ចី​ញេញ​ម្នាក់​​ពី Porto

  • 2018-05-30 02:02:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​បិសាច​ក្រហម Manchester Unitd កំពុង​ខិតជិត​ផ្ទេរ​យក​​យុវជន​របស់​​ក្លឹប Porto ម្នាក់​ឈ្មោះ​ថា Diogo Dalot លេង​ក្នុង​តំណែង​ខ្សែ​ការពារ​ស្ដាំ។

ខាង​លោក Jose Mourinho កំពុង​ពិភាក្សា​ដាក់​​ស្នើ​តម្លៃ​យ៉ាងណា​ឲ្យ​សម​នឹង​យុវជន​ព័រទុយហ្គាល់​រូប​នេះ ខណៈ​គេ​មាន​តម្លៃ​ខ្លួន​ផ្ដាច់​កុងត្រា​១៧,​៤​លាន​ផោន។ United ចង់​បាន​ខ្សែ​ការពារ​ស្ដាំ​វ័យ​១៩​ឆ្នាំ​នេះ​ ដើម្បី​ប្រជែង​តំណែង​ជាមួយ​សិស្ស​ច្បង Antonio Valencia  ដែល​មាន​វ័យ​៣៣​ឆ្នាំ​ទៅ​ហើយ​និង​កំពុង​ព្យាបាល​របួស​ជង្គង់។

Dalot បច្ចុប្បន្ន​​កំពុង​ជាប់​ក្រុម​ U21 ​របស់​ព័រទុយហ្គាល់ ហើយ​អាច​លេង​តំណែង​ខ្សែ​ការពារ​ឆ្វេង​បាន​ផង​ដែរ។ Dalot បាន​ជាប់​ក្រុម​ធំ​របស់ Porto ដំបូងកាល​ពី​ខែ កុម្ភៈ ឆ្នាំ ២០១៨ ជួយ​ក្លឹប​លេង​ស្មើ​ Liverpoool ០-០ នៅ Champions League។ យុវជន​នេះ​ក៏​ធ្លាប់​បាន​ជួយ​ព័រទុយហ្គាល់ 2016 UEFA European Under-17 Championship ​ឈ្នះ​ពាន​ម្ដង​ដែរ៕ ​​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម