ទីបំផុត​លទ្ធផល​របួស​របស់ ​Salah ត្រូវ​គ្រូ​ពេទ្យ​ជម្រើស​ជាតិ​បង្ហាញ​ហើយ!

  • 2018-05-31 02:09:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mohamed Salah ខ្សែ​ប្រយុទ្ធ​របស់ Liverpool នឹង​អាច​ជា​ទាន់​លេង​បាន​ប្រកួត​ខ្លះ​ៗ​របស់​​ជម្រើស​ជាតិ​អេហ្សីប​ក្នុង​យុទ្ធនាការ​ព្រឹត្តិការណ៍ World Cup។

Salah បាន​ទទួល​រងរបួស​ស្មា អំឡុង​ពេល​ Liverpool ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League ចាញ់​ Real Madrid កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន។ បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​​ក៏​ដូច​ជា​ជម្រើស​ជាតិ​បារម្ភ​​ខ្លាច​គេ​មិន​អាច​ចូលរួម​ក្នុង​ព្រឹត្តិការណ៍ World Cup​ នៅ​ប្រទេស​រុស្សី។

ប៉ុន្តែ​បន្ទាប់​ពី​​គ្រូ​ពេទ្យ​របស់​ជម្រើស​ជាតិ​អេហ្សីប​​បាន​ទៅ​ជួប Salah សហព័ន្ធ​បាល់ទាត់​ប្រទេស​មួយ​នេះ​បាន​ចេញ​មក​និយាយ​ថា Salah នឹង​អវត្តមាន​មិន​លើ​សពី​៣​សប្ដាហ៍​ឡើយ។ នេះ​មាន​ន័យ​ថា Salah អាច​នឹង​​អវត្តមាន​​ប្រកួត​​​ដំបូង​ៗ តែ​អាច​ចូល​លេង​ប្រកួត​មួយ​​ផ្សេងទៀត​របស់​អេហ្សីប​ដែល​នៅ​សល់​ ខណៈ​ព្រឹត្តិការណ៍ World Cup នឹង​មក​ដល់​នៅ​២​សប្ដាហ៍​ទៀត។

ខាង​ក្រោម​ជា​តារាង​ប្រកួត​របស់​អេហ្សីប​៖

ថ្ងៃ​ទី ១៥ ខែ មិថុនា ជួប​អ៊ុយរុយហ្គាយ

​​ថ្ងៃ​ទី ១៩ ខែ​ មិថុនា ជួប​រុស្សី

ថ្ងៃ​ទី ២៥ មិថុនា ជួប​អារ៉ាប៊ីសាអ៊ូឌីត​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ