រូប​ថត ៥ សន្លឹក​ក្ដៅ​ៗ​រថយន្ត​គូ​ប្រជែង Lexus RX330

  • 2018-05-31 09:55:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត MG RX5 ស៊េរី​ឆ្នាំ ២០១៨ បាន​មក​ដល់​ទី​ផ្សារ​ស្រុក​ខ្មែរ​ហើយ​ខែ​ឧសភា​នេះ។ ក្រុមហ៊ុន​របស់​ប្រទេស​អង់គ្លេស​មួយ​នេះ បាន​ចេញ​រថយន្ត​ប្រភេទ SUV ៥​កៅអី ដែល​មាន​ការ​រចនា​ឡើង​ស្រស់​ស្អាត និង​មាន​តម្លៃ​ប្រកួត​ប្រជែង​ ជាមួយ​នឹង​រថយន្ត​មួយ​ទឹក​ស៊េរី​ឆ្នាំ ២០០៤ Lexus RX330 បាន។

រូបរាង​ពី​ខាង​ក្រៅ​នៃ​រថយន្ត​ទ្វារ ៥ នេះ​មាន​ភាព​សាមញ្ញ តែ​មាន​ភាព​លេច​ធ្លោ​ដោយ​ការ​ប្រើប្រាស់​ចង្កៀង​មុខ​ក្រោយ ប្រភេទ LED ដែល​ធ្វើ​ឲ្យ​រថយន្ត​មាន​ភាព​ហំ​ហាន​មួយ​កម្រិត។ បើ​មើល​ពី​ខាង​ក្នុង​វិញ ​ដោយ​វា​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មី​ៗ​ច្រើន រថយន្ត MG RX5 មាន​ប្រព័ន្ធ​កម្សាន្ត​ខាង​ក្នុង​បែប​ទំនើប​ទាន់​សម័យ សម​ជា​រថយន្ត​ឆ្នាំ ២០១៨។

ចង់​ដឹង​ថា​រថយន្ត​នេះ មាន​រួប​រាង​យ៉ាង​ណា សូម​ទស្សនា​រូបភាព​ខាង​ក្រោម​ទាំង​អស់​គ្នា៖

បើ​ចង់​ដឹង​ពី​ការ​បរិយាយ​ពេញ ពី​រថយន្ត MG RX5 នេះ សូម​តាម​ដាន​នៅ​លើ​ទំព័រ​ផ្នែក​បច្ចេកវិទ្យា ជាមួយ Sabay នា​ថ្ងៃ​ស្អែក​ទាំង​អស់​គ្នា។

ចុចអាន៖

អត្ថបទ៖ ផាត សុវត្ថិ