ក្រៅ​ពី​ស៊ីសាំង​តិច រថយន្ត Swift ជាប់​ចំណាត់​ថ្នាក់​មួយ​លំដាប់​ពិភពលោក

  • 2018-06-04 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Suzuki Swift ឆ្នាំ ២០១៩ ដែល​ទើប​នឹង​ចូល​មក​ទីផ្សារ​ក្នុង​ស្រុក​ពេល​ថ្មីៗ​នេះ មាន​ចំណុច​ពិសេសៗ​ជា​ច្រើន​រហូត​ជាប់ Top3 លំដាប់​ពិភពលោក​ដែល​គេ​ចាត់​ថ្នាក់​ថា ជា​រថយន្ត​ល្អ​បំផុត​សម្រាប់​បើក​ក្នុង​ទីក្រុងប្រចាំឆ្នាំ ២០១៨​។

រថយន្ត​លក្ខណៈ​គ្រួសារ​ប្រភេទ hatchbackនេះ ត្បិត​ថា​តូច​តែ​ខ្លឹម ផ្នែក​ខាង​ក្នុង​រថយន្ត​រចនា​ឡើង​យ៉ាង​ធំ​ទូលាយ ផ្ទុយ​ពី​ការ​គិត​អ្នក​ទាំង​អស់​គ្នា​ថា រថយន្ត​ចង្អៀត តែ Swift មិន​ដូច្នោះ​ទេ។ កុង​ទ័រ​រថយន្ត​ជា​ប្រភេទ​ឌីជីថល ​ប្រើប្រាស់​សោរ​ប្រភេទ Smart key បញ្ឆេះ​ដោយ​ប្រើ​ប៊ូតុង ទ្វារ​ខាង​មុខ​ធម្មតា តែ​ទ្វារ​ខាងក្រោយ ទាញ​ហើយ​បើក​ចេញ​ពី​ខាងលើ​វិញ ចំណែក​កន្លែង​ដាក់​ឥវ៉ាន់​ខាង​ក្រោយ​ធំ​ទូលាយ​ល្អ (ឃ្លុប​ក្រោយ​ចំណុះ​អាច​ដាក់​បាន ២៦៥ លីត្រ)។

ផ្នែក​ខាង​ក្រៅ​រថយន្ត ​រចនា​ឡើង​យ៉ាង​សាមញ្ញ​ជា​ប្រភេទ​កូន​កាត់​ស្ព័រ បំពាក់​អំពូល​បំភ្លឺ​ផ្លូវ​ប្រភេទ LED រាង​អក្សរ C ឯ​ចង្កៀង​មុខ​បំពាក់​អំពូល​ភ្លឺ​ពេល​ថ្ងៃ DRLនិង​អាច​កំណត់​កម្រិត​ពន្លឺ​នៃ​អំពូល (Position Lamp) បាន​ផង​ដែរ។

រថយន្ត​ពោង២ នេះ​ប្រើ​ហ្រ្វាំង​ប្រភេទ ABS និង​មាន​ប្រព័ន្ធ​ហ្វ្រាំង​ជំនួយ​ប្រភេទEBD ឬ EBFD បំពាក់​ដោយ​ម៉ាស៊ីន​ប្រភេទIn line 4 ចំណុះ ១,២លីត្រ ប្រើ​ប្រេង​ឥន្ធនៈ​ប្រភេទ​សាំង មាន​ចំណុះ​ធុង​ប្រេង ៣៧ លីត្រ សម្រាប់​ចម្ងាយ​ផ្លូវ ១០០ គីឡូ​ម៉ែត្រ ផ្លូវ​ក្រៅ​ក្រុង​ស៊ី​ប្រមាណ​ជា ៥ លីត្រ​ និង​ក្នុង​ក្រុង​អាស្រ័យ​តាម​ស្ថានភាព​ចរាចរ តែ​អាច​លើស​ក្រៅ​ក្នុង​តែ​បន្តិច​បន្តូច​ប៉ុណ្ណោះ។

លើស​ពី​នេះ Suzuki ក៏​មាន​បំពាក់​បច្ចេកវិទ្យា immobilizer ដើម្បី​ការពារ​ចោរកម្ម​ និង​បច្ចេកវិទ្យា Parking assist ផង​ដែរ។

កត្ដា​ទាំង​នេះ​ហើយ​អាច​ជា​ចំណុច​ខ្លឹមៗ​ដែល​ធ្វើ​រថយន្ត​ដ៏​តូច​ច្រឡឹង​នេះ ប្រជែង​ឈ្នះ​រថយន្ត​ជា​ច្រើន​រហូត​ជាប់​លេខ ២ លំដាប់​ពិភពលោក​ដែល​គេ​ចាត់​ថ្នាក់​ថា ជា​រថយន្ត​ល្អ​បំផុត​សម្រាប់​បើក​ក្នុង​ទីក្រុង​ដែល​ក្នុង​នោះ​លេខ ១ បាន​ទៅ​លើ Ford Fiesta និង​លេខ ៣ បាន​ទៅ​លើ Volkswagen Polo។ តាម​ការ​បញ្ជាក់​ពី​ខាង​ក្រុមហ៊ុន។

ចំពោះ​តម្លៃ​ដាក់​លក់​ផ្លូវការ​គឺ ៣ ០០០០ ដុល្លារ៕

អាន​អត្ថបទបន្ត៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី